ព្រះត្រៃបិដក ភាគ ៥៤

​បុណ្ណ​កប្ប​បញ្ហា​ ​ទី៣​


 [​១១៤​]​ ​(​បុណ្ណ​ក​មាណព​ដ៏​មាន​អាយុ​ ​ទូល​សួរ​ថា​)​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​អ្នក​ត្រូវការ​ដោយ​បញ្ហា​ ​ទើប​មក​សួរ​ព្រះអង្គ​ ​អ្នក​មិន​ញាប់ញ័រ​ ​ទ្រង់​ឃើញ​នូវ​ធម៌​ជា​ឫសគល់​ ​ពួក​មនុស្សជា​ច្រើន​ក្នុង​លោក​នេះ​ ​គឺ​ឥសី​ ​ក្សត្រិយ៍​ ​ព្រាហ្មណ៍​ ​អាស្រ័យ​នូវ​អ្វី​ ​ទើប​រៀប​ចំ​នូវ​យ័ញ្ញ​ ​ដល់​ពួក​ទេវតា​ ​ខ្ញុំ​ព្រះអង្គ​ទូល​សួរ​នូវ​ដំណើរ​នោះ​ ​សូម​ព្រះអង្គ​ត្រាស់​ប្រាប់​សេចក្តី​នោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ឲ្យ​ទាន​។​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​ដោះស្រាយ​ថា​ ​ម្នាល​បុណ្ណ​កៈ​)​ ​ពួក​មនុស្ស​ទាំងនេះ​ជាច្រើន​ ​ក្នុង​លោក​នេះ​ ​គឺ​ឥសី​ ​ក្សត្រិយ៍​ ​ព្រាហ្មណ៍​ ​បាន​រៀប​ចំ​នូវ​យ័ញ្ញ​ ​ដល់​ពួក​ទេវតា​ ​ម្នាល​បុណ្ណ​កៈ​ ​ពួក​មនុស្ស​ទាំងនេះ​ ​កាល​ប្រាថ្នា​នូវ​ភាព​នៃ​ហេតុនេះ​ ​ៗ​ ​សុទ្ធតែ​អាស្រ័យ​នូវ​ធម៌​ ​ដែល​ទ្រុឌទ្រោម​ ​ទើបបាន​រៀប​ចំ​យ័ញ្ញ​។​
ថយ | ទំព័រទី ៣៣៨ | បន្ទាប់
ID: 636865637426215633
ទៅកាន់ទំព័រ៖