ព្រះត្រៃបិដក ភាគ ៥៤

 ​(​ព្រះមានព្រះភាគ​ ​ទ្រង់​ដោះស្រាយ​ថា​ ​ម្នាល​ធោ​ត​កៈ​)​ ​អ្នកដឹង​ច្បាស់​អារម្មណ៍​ណា​នីមួយ​ ​ក្នុង​ចំណែកខាង​លើ​ ​(​អនាគត​)​ ​ក្នុង​ចំណែកខាង​ក្រោម​ ​(​អតីត​)​ ​និង​ក្នុង​ចំណែក​ទទឹង​ ​ឬ​កណ្តាល​ ​(​បច្ចុប្បន្ន​)​ ​ដឹង​ច្បាស់​ថា​ជា​អារម្មណ៍​ជាប់​ចំពាក់​នៅក្នុង​លោក​ ​យ៉ាងនេះ​ហើយ​ ​អ្នក​កុំ​ធ្វើ​តណ្ហា​ក្នុង​ភព​តូច​ភព​ធំ​ទៀត​ឡើយ​។​

​ចប់​ ​ធោ​ត​ក​មាណវ​ក​ប្ប​ញ្ហា​ ​ទី៥​។​


​ឧប​សី​វប្ប​ញ្ហា​ ​ទី៦​


 [​១១៧​]​ ​(​ឧប​សី​វមា​ណព​ដ៏​មាន​អាយុ​ ​ទូល​សួរ​ថា​)​ ​បពិត្រ​ព្រះអង្គ​ជា​សក្យ​ពង្ស​ ​ខ្ញុំ​ព្រះអង្គ​ម្នាក់ឯង​ ​មិន​អាស្រ័យ​ ​(​ធម៌​ ​ឬបុគ្គល​)​ ​ទើប​មិន​អាច​ឆ្លង​ឱឃៈ​ដ៏​ធំ​បាន​ ​បពិត្រ​ព្រះអង្គ​មាន​ចក្ខុ​ជុំវិញ​ ​សូម​ព្រះអង្គ​សំដែង​នូវ​អារម្មណ៍​ ​គឺ​និស្ស័យ​ ​ដែល​នាំឲ្យ​ខ្ញុំ​ព្រះអង្គ​អាស្រ័យ​ហើយ​ឆ្លង​ឱឃៈ​នេះ​។​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​ដោះស្រាយ​ថា​ ​ម្នាល​ឧប​សី​វៈ​)​ ​អ្នក​ចូរ​មានសតិ​ ​សម្លឹង​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​អាស្រ័យ​ដោយ​បរិកម្ម​ថា​ ​មិន​មាន​ ​ៗ​ ​ហើយ​ឆ្លង​ឱឃៈ​ចុះ​ ​អ្នក​ចូរ​លះ​កាម​ទាំងឡាយ​ ​វៀរចាក​សេចក្តី​សង្ស័យ​ចេញ​ ​ចូរ​ពិចារណា​ធម៌​ជាទី​អស់​ទៅ​នៃ​ត​ណា្ហ​ ​ទាំងយប់​ទាំង​ថ្ងៃ​ចុះ​។​
ថយ | ទំព័រទី ៣៤៦ | បន្ទាប់
ID: 636865640277988745
ទៅកាន់ទំព័រ៖