ព្រះត្រៃបិដក ភាគ ៥៤
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា) មា្នលហេមកៈ ជនទាំងឡាយណា ដឹងច្បាស់នូវព្រះនិព្វាន ជាទីបន្ទោបង់នូវឆន្ទរាគ ជាគុណជាតមិនច្យុត ដែលបានឃើញ បានស្តាប់ បានប៉ះពាល់ហើយ ចំពោះរូបជាទីស្រឡាញ់ (ដែលគេដឹងច្បាស់ហើយ) ជាអ្នកមានសតិ រលត់កិលេសក្នុងបច្ចុប្បន្នហើយ ជនអ្នកមានសតិស្ងប់កិលេសទាំងនោះ ឈ្មោះថា ឆ្លងតណ្ហាដែលផ្សាយទៅផ្សេង ៗ ក្នុងលោកបានហើយ។
ចប់ ហេមកមាណវកប្បញ្ហា ទី៨។
តោទេយ្យប្បញ្ហា ទី៩
[១២០] (តោទេយ្យមាណពដ៏មានអាយុ ទូលសួរថា) កាមារម្មណ៍ទាំងឡាយ មិនមាននៅក្នុងបុគ្គលណា តណ្ហារបស់បុគ្គលណា មិនមាន ទាំងបុគ្គលណា ឆ្លងសេចក្តីសង្ស័យបាន វិមោក្ខធម៌ (ការរួចផុត) របស់បុគ្គលនោះ តើដូចម្តេច។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលតោទេយ្យ) កាមារម្មណ៍ទាំងឡាយ មិនមាននៅក្នុងបុគ្គលណា តណ្ហារបស់បុគ្គលណា មិនមាន ទាំងបុគ្គលណា ឆ្លងសេចក្តីសង្ស័យបាន វិមោក្ខធម៌របស់បុគ្គលនោះ មិនមែនទៅជាយ៉ាងដទៃទេ។
ID: 636865642418931200
ទៅកាន់ទំព័រ៖