ព្រះត្រៃបិដក ភាគ ៥៤

​សេចក្តី​ទុក្ខ​ក្នុង​សង្សារវដ្ត​នេះ​ ​មិន​គប្បី​មានត​ទៅទៀត​ ​ដោយ​ប្រការ​ណា​ ​សូម​ព្រះអង្គ​ត្រាស់​ប្រាប់​នូវ​ទីពឹង​ដល់​ខ្ញុំ​ព្រះអង្គ​ ​(​ដើម្បី​វៀរចាក​ទុក្ខ​)​ ​ដោយ​ប្រការ​នោះ​។​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​ដោះស្រាយ​ថា​ ​ម្នាល​កប្បៈ​)​ ​ពួក​សត្វ​ឋិតនៅ​ក្នុង​កណ្តាល​នៃ​សង្សារវដ្ត​ ​ត្រូវ​ជរា​ ​និង​មច្ចុ​គ្រប​សង្កត់​ ​ក្នុង​កាលដែល​ឱឃៈ​ជា​ភ័យ​ធំ​កើតឡើង​ ​ម្នាល​កប្បៈ​ ​តថាគត​នឹង​សំដែង​ប្រាប់​នូវ​ទីពឹង​ដល់​អ្នក​។​ ​ការ​មិន​កង្វល់​ ​(​ដោយ​កិលេស​)​ ​ការ​មិន​ប្រកាន់​មាំ​នុ៎ះឯង​ ​ឈ្មោះថា​ ​ជាទី​ពឹង​ពំនាក់​ ​មិន​មាន​ទីពឹង​ដទៃ​លើស​ជាង​ទេ​ ​តថាគត​ហៅ​ទីពឹង​នោះ​ថា​ ​ព្រះនិព្វាន​ ​ជាទី​ក្ស័យ​នៃជ​រា​ ​និង​មច្ចុ​។​ ​ជន​ទាំងឡាយ​ណា​ ​ដឹង​ច្បាស់​នូវ​ព្រះនិព្វាន​នោះ​ ​ជា​អ្នកមាន​សតិ​ ​រំលត់ទុក្ខ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ជន​ទាំងនោះ​ ​ជា​អ្នក​មិន​លុះអំណាច​នៃ​មារ​ ​ជន​ទាំងនោះ​ ​មិនដល់​នូវ​ភាពជា​អ្នកបំរើ​នៃ​មារ​ឡើយ​។​

​ចប់​ ​កប្ប​មាណវ​ក​ប្ប​ញ្ហា​ ​ទី១០​។​


​ជ​តុ​ក​ណ្ណី​បញ្ហា​ ​ទី១១​


 [​១២២​]​ ​(​ជ​តុ​ក​ណ្ណី​មាណព​ដ៏​មាន​អាយុ​ ​ទូល​សួរ​ថា​)​ ​បពិត្រ​ព្រះអង្គ​ជា​វីរបុរស​ ​ខ្ញុំ​ព្រះអង្គ​បានឮ​ថា​ ​ព្រះអង្គ​មិន​មាន​សេចក្តី​ប្រាថ្នា​ក្នុង​កាម​
ថយ | ទំព័រទី ៣៥៥ | បន្ទាប់
ID: 636865643127771743
ទៅកាន់ទំព័រ៖