ព្រះត្រៃបិដក ភាគ ៥៤
គ្រឿងខ្វល់ណា ដែលមានហើយ ក្នុងកាលមុន អ្នកចូរឲ្យគ្រឿងខ្វល់នោះ រីងស្ងួតចុះ គ្រឿងខ្វល់ មានក្នុងខាងក្រោយ កុំមានដល់អ្នកឡើយ បើអ្នកមិនកាន់យកនូវគ្រឿងខ្វល់ក្នុងកណ្តាល អ្នកនឹងជាមនុស្សស្ងប់គ្រឿងខ្វល់បាន។ ម្នាលព្រាហ្មណ៍ បុគ្គលតែងលុះក្នុងអំណាចនៃមច្ចុ ដោយអាសវៈទាំងឡាយណា អាសវៈទាំងនោះ រមែងមិនមានដល់បុគ្គលដែលប្រាសចាកតម្រេក ក្នុងនាមរូបដោយសព្វគ្រប់។
ចប់ ជតុកណ្ណីមាណវកប្បញ្ហា ទី១១។
ភទ្រាវុធប្បញ្ហា ទី១២
[១២៣] (ភទ្រាវុធមាណពដ៏មានអាយុ ទូលសួរថា) ខ្ញុំព្រះអង្គ សូមអារាធនាព្រះអង្គ អ្នកលះអាល័យ កាត់តណ្ហា មិនរំភើប (ព្រោះលោកធម៌) លះសេចក្តីត្រេកអរ ឆ្លងអន្លង់ហើយ រួចផុតស្រឡះហើយ លះធម៌គ្រឿងកំណត់ (ដោយតណ្ហា និងទិដ្ឋិ) ព្រះអង្គមានព្រះប្រាជ្ញាញាណ បពិត្រព្រះអង្គជាវីរបុរស ពួកជនអ្នកនៅក្នុងជនបទផ្សេង ៗ ចង់ស្តាប់ព្រះវាចារបស់ព្រះអង្គ បានមកព្រមគ្នាហើយ អំពីជនបទនោះ ៗ បើបានស្តាប់ព្រះវាចារបស់ព្រះអង្គហើយ នឹងត្រឡប់អំពីទីនេះវិញ សូមព្រះអង្គ
ID: 636865643686093678
ទៅកាន់ទំព័រ៖