ព្រះត្រៃបិដក ភាគ ៥៤
ដែលលោកពោលថា និព្វាន ព្រោះលះតណ្ហាចេញបាន។
កាលបុគ្គលមានសតិត្រាច់ទៅដូចម្តេច វិញ្ញាណទើបរលត់ យើងខ្ញុំមកគាល់ដើម្បីនឹងទូលសួរព្រះអង្គ នឹងបានស្តាប់ព្រះវាចារបស់ព្រះអង្គ។
កាលបុគ្គលមិនត្រេកត្រអាលចំពោះវេទនាទាំងខាងក្នុង ទាំងខាងក្រៅ មានសតិ ត្រាច់ទៅយ៉ាងនេះ វិញ្ញាណទើបរលត់ទៅ។
ចប់ ឧទយមាណវកប្បញ្ហា ទី១៣។
បោសាលប្បញ្ហា ទី១៤
[១២៥] (បោសាលមាណពដ៏មានអាយុ ទូលសួរថា) ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយបញ្ហា ទើបមកគាល់ដើម្បីសួរ ព្រះអង្គសំដែងព្រះប្រាជ្ញាញាណក្នុងកាលជាអតីត មិនញាប់ញ័រ (ចំពោះសុខទុក្ខ) មានសេចក្តីសង្ស័យកាត់បង់ហើយ ដល់នូវត្រើយនៃធម៌ទាំងពួង
ID: 636865644683390720
ទៅកាន់ទំព័រ៖