ព្រះត្រៃបិដក ភាគ ៥៤

​ព្រះ​សាស្តា​ ​ទ្រង់​ធ្វើ​នូវ​ទីបំផុត​នៃ​បញ្ហា​ទាំងឡាយ​ ​ដល់​ពួក​ជន​ដែល​ប្តេជ្ញា​ថា​ ​ជា​អ្នកមាន​សេចក្តី​សង្ស័យ​ ​ព្រះនិព្វាន​ ​ជា​គុណជាត​មិន​កក្រើក​ ​មិន​ញាប់ញ័រ​ ​សេចក្តី​ឧបមា​ ​ចំពោះ​ព្រះនិព្វាន​ ​ក្នុង​ទីណា​មួយ​ ​មិន​មាន​ឡើយ​។​ ​ខ្ញុំ​ព្រះអង្គ​នឹង​ដល់​ ​(​នូវ​អនុបាទិសេស​និព្វាន​ធាតុ​)​ ​ដោយពិត​ ​សេចក្តី​សង្ស័យ​ ​ក្នុង​ព្រះនិព្វាន​នោះ​ ​មិន​មានដល់​ខ្ញុំ​ព្រះអង្គ​ទេ​ ​សូម​ព្រះមានព្រះភាគ​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​អ្នកមាន​ចិត្តជឿ​ស៊ប់​ ​(​ក្នុង​ព្រះនិព្វាន​)​ ​ដោយ​ប្រការ​ដូច្នេះ​។​

​ចប់​ ​បារាយ​នវ​គ្គ​ ​ទី៥​។​


​ឧទ្ទាន​នៃ​សូត្រ​ ​ក្នុង​សុត្តនិបាត​


 [​១៣១​]​ ​ឧរគ​សូត្រ​ ​១​ ​ធ​និ​យសូ​ត្រ​ ​១​ ​ខគ្គ​វិ​សាណ​សូត្រ​ ​១​ ​កសិ​ភារ​ទ្វា​ជ​សូត្រ​ ​១​ ​ចុន្ទ​សូត្រ​ ​១​ ​បរាភវ​សូត្រ​ ​១​ ​វសល​សូត្រ​ ​១​ ​ករណីយ​មេ​ត្ត​សូត្រ​ ​១​ ​ហេម​វត​សូត្រ​ ​១​ ​អា​ឡ​វក​យក្ខ​សូត្រ​ ​១​ ​វិជយ​សូត្រ​ ​១​ ​មុនិ​សូត្រ​ ​ជា​សូត្រ​ដ៏​ប្រសើរ​ ​១​។​
 វគ្គ​ដ៏​ប្រសើរ​ថ្លៃថ្លា​ ​តាំងនៅ​ជាដំបូង​ ​ជាវ​គ្គ​ទ្រទ្រង់នូវ​សូត្រ​ ​១២​ ​លោក​ចែក​ទុក​ល្អ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ចក្ខុ​ប្រាសចាក​មន្ទិល​ ​ទ្រង់​សំដែង​ទុក​ហើយ​ ​យើង​ឮ​មក​ថា​ ​ឧរគ​វគ្គ​ ​ជាវ​គ្គ​ដ៏​ប្រសើរ​។​
ថយ | ទំព័រទី ៣៧១ | បន្ទាប់
ID: 636865647670961599
ទៅកាន់ទំព័រ៖