ព្រះត្រៃបិដក ភាគ ៥៤

​វសល​សូត្រ​ ​ទី​ ​៧​


 ​[​១២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​យាង​ទៅកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​បិណ្ឌបាត​។​ ​សម័យ​នោះ​ឯង​ ​អគ្គិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​(​ព្រាហ្មណ៍​ឈ្មោះ​ភារ​ទ្វា​ជៈ​ ​អ្នក​បង្កាត់ភ្លើង​)​ ​កំពុង​បង្កាត់ភ្លើង​ ​ផ្គូផ្គង​គ្រឿងបូជា​ក្នុង​លំនៅ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ត្រាច់​ទៅកាន់​លំដាប់​ច្រក​ ​(​ផ្ទះ​)​ ​ដើម្បី​បិណ្ឌបាត​ ​ឆៀងចូល​ទៅត្រង់​លំនៅ​របស់​អ​គិ្គ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​។​ ​អគ្គិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​បានឃើញ​ព្រះមានព្រះភាគ​ ​យាង​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ពោល​ទ្រគោះ​ទៅ​រក​ព្រះមានព្រះភាគ​ថា​ ​នែ​ស្រមណ៍​កំណោរ​ ​អ្នក​ចូរ​ឈប់​ក្នុង​ទីនេះ​សិន​។​ ​នែ​សមណៈ​ ​អ្នក​ចូរ​ឈប់​ក្នុង​ទីនេះ​សិន​ ​នែអ្នក​ថោកទាប​ ​អ្នក​ចូរ​ឈប់​ក្នុង​ទីនេះ​សិន​។​
 កាលដែល​អគ្គិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​តបនឹង​អគ្គិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ស្គាល់​បុគ្គល​ថោកទាប​ ​ឬធម៌​ដែល​ធ្វើឲ្យ​ថោកទាប​ដែរ​ឬ​។​ ​
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 636865492118304496
ទៅកាន់ទំព័រ៖