ព្រះត្រៃបិដក ភាគ ៥៤
មេត្តសូត្រ ទី៨
[១៥] កិច្ចណា ដែលអរិយបុគ្គល បានត្រាស់ដឹងនូវចំណែកនៃធម៌ដ៏ស្ងប់រម្ងាប់ គឺព្រះនិព្វាន (បានធ្វើហើយ) កិច្ចនោះ កុលបុត្រអ្នកឈ្លាសក្នុងប្រយោជន៍ គួរធ្វើ (កុលបុត្រនោះ) គួរជាអ្នកអាចហ៊ានផង មានកាយវាចាត្រង់ផង មានចិត្តត្រង់ល្អផង ជាបុគ្គលប្រដៅងាយផង មានសភាពទន់ភ្លន់ផង មិនមិនមានះដ៏ក្រៃលែងផង។ ជាអ្នកសន្ដោសផង គេចិញ្ចឹមងាយផង មិនមានកិច្ចកង្វល់ផង ប្រព្រឹត្តស្រាលព្រមផង មានឥន្រ្ទិយស្ងប់ផង មានប្រាជ្ញាចាស់ផង មិនឆ្គាំឆ្គងផង មិនជាប់ចំពាក់ក្នុងត្រកូលទាំងឡាយផង។ វិញ្ញូជនទាំងឡាយ គប្បីតិះដៀលនូវជនទាំងឡាយដទៃ ដោយកម្មណា មិនគួរប្រព្រឹត្តធ្វើនូវកម្មនោះ ដែលជាកម្មលាមក សូម្បីតិចតួច ( ហើយគប្បីផ្សាយមេត្តាចិត្ត ចំពោះពួកសត្វថា) សូមឲ្យពួកសត្វទាំងពួង មានសេចក្ដីសុខ មានសេចក្ដីកេ្សមក្សាន្ត មានខ្លួនដល់នូវសេចក្ដីសុខចុះ
ID: 636865494318980367
ទៅកាន់ទំព័រ៖