ព្រះត្រៃបិដក ភាគ ៥៤

​វិជយ​សូត្រ​ ​ទី១១​


 [​១៩​]​ ​ថាបើ​បុគ្គល​ដើរ​ក្តី​ ​ឈរ​ក្តី​ ​អង្គុយ​ក្តី​ ​ដេក​ក្តី​ ​រមែង​បត់​ចូល​ ​លា​ចេញ​ ​នេះ​ជា​ការ​កំរើក​កាយ​។​ ​
 កាយ​ប្រកបដោយ​ឆ្អឹង​ ​និង​សរសៃ​ទាំងឡាយ​ ​គ្រប​ដណ្តប់​ដោយ​ស្បែក​ ​និង​សាច់​ ​បិទបាំង​ដោយ​សម្បុរថ្ងៃ​ ​មិន​ប្រាកដ​តាមពិត​។​
 កាយ​ពេញដោយ​ពោះវៀន​ផង​ ​ពេញដោយ​អាហារ​ថ្មី​ផង​ ​ដោយ​ដុំ​ថ្លើម​ផង​ ​ដោយ​ក្រពះ​នោម​ផង​ ​ដោយ​បេះដូង​ផង​ ​ដោយ​សួត​ផង​ ​ដោយ​ទាច​ផង​ ​ដោយ​ក្រពះបាយ​ផង​ ​ដោយ​ទឹកសំបោរ​ផង​ ​ដោយ​ទឹកមាត់​ផង​ ​ដោយ​ញើស​ផង​ ​ដោយ​ខ្លាញ់​ខាប់​ផង​ ​ដោយ​ឈាម​ផង​ ​ដោយ​ទឹករំអិល​ផង​ ​ដោយ​ទឹកប្រមាត់​ផង​ ​ដោយ​ខ្លាញ់​រាវ​ផង​។​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636865508486940728
ទៅកាន់ទំព័រ៖