ព្រះត្រៃបិដក ភាគ ៥៤

​មង្គលសូត្រ​ ​ទី៤​


 [​២៤​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​
 គា្រ​នោះ​ឯង​ ​ទេវតា​អង្គ​ ​១​ ​កាល​វេលា​រាត្រី​បឋមយាម​ ​កន្លងទៅ​ហើយ​ ​មាន​រស្មី​ដ៏​រុងរឿង​ ​ញ៉ាំង​វត្ត​ជេតពន​ជុំវិញ​ទាំងអស់​ ​ឲ្យ​ភ្លឺស្វាង​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឈរ​នៅក្នុង​ទីសម​គួរ​។​ ​លុះ​ទេវតា​នោះ​ ​ឈរ​ក្នុង​ទីសម​គួរ​ហើយ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ដូច្នេះ​ថា​ ​
 [​២៥​]​ ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ជាច្រើន​ ​ប្រាថ្នា​នូវ​សួស្តី​ ​បាន​គិតរក​នូវ​មង្គល​ទាំងឡាយ​ ​សូម​ព្រះអង្គ​ទ្រង់​សំដែង​នូវ​មង្គល​ដ៏​ឧត្តម​។​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ថា​)​ ​ការ​មិន​សេពគប់​បុគ្គល​ពាល​ទាំងឡាយ​ ​១​ ​ការសេពគប់​បណ្ឌិត​ទាំងឡាយ​ ​១​ ​ការ​បូជា​ដល់​បុគ្គល​ដែល​គួរ​បូជា​ទាំងឡាយ​ ​១​ ​(​ទាំង​ ​៣​)​ ​នេះ​ ​ជាម​ង្គល​ដ៏​ឧត្តម​។​
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 636865527567972101
ទៅកាន់ទំព័រ៖