ព្រះត្រៃបិដក ភាគ ៥៤

​ព្រាហ្មណ​ធម្មិក​សូត្រ​ ​ទី៧​


 [​២៩​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​ពួក​ព្រាហ្មណ​មហាសាល​ ​ជាច្រើន​នាក់​ ​នៅក្នុង​ដែន​កោសល​ ​ជា​មនុស្សចាស់​គ្រាំគ្រា​ ​ជា​ព្រឹទ្ធា​ចា្យ​ ​មាន​អាយុ​ច្រើន​ ​រស់នៅ​បាន​យូរឆ្នាំមកហើយ​ ​មាន​អាយុ​ក៏​ជ្រុល​ចូល​មក​ក្នុង​បច្ឆិមវ័យ​ហើយ​ ​បាន​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​រីករាយ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រាហ្មណ​មហាសាល​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ពួក​ព្រាហ្មណ៍​ប្រាកដ​ក្នុង​ព្រាហ្មណ​ធម៌​ ​របស់​ពួក​ព្រាហ្មណ៍​ជាន់​ចាស់​ដែរ​ឬ​។​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ទាំងឡាយ​ ​ឥឡូវនេះ​ ​ពួក​ព្រាហ្មណ៍​ ​មិន​ប្រាកដ​ក្នុង​ព្រាហ្មណ​ធម៌​ ​របស់​ពួក​ព្រាហ្មណ៍​ជាន់​ចាស់​ទេ​។​ ​
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636865530432615949
ទៅកាន់ទំព័រ៖