ព្រះត្រៃបិដក ភាគ ៥៥

សុត្តន្ត​បិដក​
​ខុទ្ទកនិកាយ​ ​វិមានវត្ថុ​
​ចតុត្ថ​ភាគ​


​សូម​ក្រាប​ថ្វាយបង្គំ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​នោះ​។​

​បី​ឋ​វគ្គ​ ​ទី១​ ​
​បី​ឋ​វិមាន​ ​ទី១​

 ​[​១​]​ ​(​ព្រះ​មោគ្គលា្លន​សួរ​ថា​)​ ​តាំងរបស់​នាង​ ​ជា​វិការៈ​នៃ​មាស​ដ៏​ធំ​ទូលាយ​ ​មានសន្ទុះ​លឿន​ដូច​ចិត្ត​ ​ទៅតាម​ប្រាថ្នា​បាន​ ​ម្នាលនាង​មានខ្លួន​ប្រដាប់​ហើយ​ ​ទ្រទ្រង់នូវ​កម្រងផ្កា​ ​មាន​សំពត់​ល្អ​ ​នាង​ភ្លឺស្វាង​ដូចជា​ផ្លេកបន្ទោរ​ ​ញុំាង​ទីបំផុត​នៃ​ពពក​ឲ្យ​ភ្លឺច្បាស់​ ​តើ​នាង​មាន​សម្បុរ​បែប​នោះ​ ​ដោយ​ហេ​តុ​អី្វ​ ​ផល​សម្រេច​ដល់​នាង​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ឯណា​នីមួយ​ ​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ ​ក៏​កើតឡើង​ដល់​នាង​ផង​ ​តើ​ដោយ​ហេ​តុ​អី្វ​។​
 ម្នាល​ទេវធីតា​ ​មាន​អានុភាព​ច្រើន​ ​អាត្មា​សូម​សួរ​នាង​ ​នាង​កាល​កើតជា​មនុស្ស​បាន​ធ្វើ​បុ​ណ្យ​អី្វ​ ​
ទំព័រទី ១ | បន្ទាប់
ID: 636866129315740105
ទៅកាន់ទំព័រ៖