ព្រះត្រៃបិដក ភាគ ៥៥

 ​(​ទេវតា​ឆ្លើយ​ថា​)​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​រឿង​នេះ​ ​លោកម្ចាស់​ ​(​ជ្រាបស្រាប់​ហើយ​)​ ​លោកម្ចាស់​បាន​ចូល​ទៅកាន់​ផ្ទះ​របស់ខ្ញុំ​ ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​ស្រុក​ឯណោះ​ ​គ្រានោះ​ ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​បាន​ប្រគេន​អំពៅ​ ​១​ ​កំណាត់​ដល់​លោកម្ចាស់​ ​ដោយ​បីតិ​ថ្លឹង​មិនបាន​ ​លុះ​កាល​ខាងក្រោយ​មក​ ​ម្តាយក្មេក​បាន​សួរដេញដោល​ខ្ញុំ​ថា​ ​ម្នាល​មេ​ ​នាង​បំផ្លាញ​អំពៅ​ទៅណា​ ​(​ខ្ញុំ​ឆ្លើយ​ថា​)​ ​ខ្ញុំ​មិនបាន​ចោល​ទេ​ ​មិនបាន​ស៊ី​ទេ​ ​ខ្ញុំ​បាន​ប្រគេន​ដល់​ភិក្ខុ​ ​អ្នកមាន​ចិត្តស្ងប់​ ​ដោយខ្លួនឯង​ ​ម្តាយក្មេក​ ​ក៏​ប្រទេចផ្តាសា​ខ្ញុំ​ថា​ ​ហងឯង​ ​ឬអញ​ ​ជាធំ​ក្នុង​ផ្ទះ​នេះ​ ​ហើយក៏​យក​ដុំដី​ប្រហារ​ខ្ញុំ​ ​ខ្ញុំ​ធ្វើ​មរណកាល​ ​ច្យុត​ចាក​មនុស្សលោក​នោះ​ ​បាន​មក​កើតជា​ទេវតា​ ​កុសលកម្ម​នោះ​ឯង​ ​ដែល​ខ្ញុំ​បាន​ធ្វើ​ហើយ​ ​ខ្ញុំ​ក៏បាន​ទទួលផល​ ​នៃ​កម្ម​ជា​សុខ​ ​ដោយខ្លួនឯង​ ​បាន​ញុំាង​ស្ត្រី​ឲ្យ​បម្រើ​ជាមួយនឹង​ទេវតា​ទាំងឡាយ​ ​ខ្ញុំ​រមែង​រីករាយ​ដោយ​កាមគុណ​ទាំង​ ​៥​ ​កុសលកម្ម​នោះ​ឯង​ ​ដែល​ខ្ញុំ​បាន​ធ្វើ​ហើយ​ ​ខ្ញុំ​ក៏បាន​ទទួលផល​នៃ​កម្ម​ជា​សុខ​ ​ដោយខ្លួនឯង
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636866309879437757
ទៅកាន់ទំព័រ៖