ព្រះត្រៃបិដក ភាគ ៥៥
សម្បុររបស់នាងប្រាកដដូច្នោះ តើសម្រេចដោយបុណ្យដូចម្តេច។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃកម្មនេះថា
ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស បានឃើញពួកសមណៈ អ្នកមានសីល ក៏ថ្វាយបង្គំបាទា ហើយញ៉ាំងចិត្តជ្រះថ្លា ត្រេកអរ បានធ្វើអញ្ជលិកម្ម (ចំពោះសមណៈទាំងនោះ)
ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។
ចប់ វន្ទនវិមាន ទី១១។
រជ្ជុមាលាវិមាន ទី១២
[៥០] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង (កាលបើតូរ្យតន្ត្រី) ដែលគេប្រគំល្អហើយ នាងវាសដៃវាសជើងរាំ កាលដែលនាងកំពុងរាំនោះ សំឡេងទិព្វទាំងឡាយ គួរស្តាប់ គួររីករាយចិត្ត រមែងលាន់ឮអំពីអវយវៈតូចធំទាំងឡាយ ដោយសព្វគ្រប់ កាលដែលនាងកំពុងរាំនោះ ក្លិនទិព្វទាំងឡាយដ៏ក្រអូប គួររីករាយចិត្ត រមែងផ្សាយចេញអំពីអវយវៈតូចធំទាំងឡាយ ដោយសព្វគ្រប់
ID: 636866311180142153
ទៅកាន់ទំព័រ៖