ព្រះត្រៃបិដក ភាគ ៥៥

​ព្រះ​តថាគត​បាន​ជ្រាប​ច្បាស់​នូវ​ខ្ញុំ​ថា​ ​ជា​ស្រី​មានចិត្ត​គួរ​ដល់​ភាវនា​កម្ម​ ​កំពុង​ជ្រះថ្លា​ ​មានចិត្ត​បរិសុទ្ធ​ ​ព្រះអង្គ​ជា​ប្រយោជន៍​ដល់​សត្វលោក​ទាំងពួង​ ​ទ្រង់​ប្រៀនប្រដៅ​ ​(​សត្វលោក​ទាំងពួង​)​ ​បាន​ទ្រង់​ត្រាស់​នឹង​ខ្ញុំ​ថា​ ​នេះ​ជា​ទុក្ខ​ ​នេះ​ជា​ដែន​កើត​នៃ​ទុក្ខ​ ​នេះ​ជាហេតុ​រលត់ទុក្ខ​ ​នេះ​ជា​ផ្លូវ​ទៅកាន់​ព្រះនិព្វាន​ ​ឈ្មោះ​អមតៈ​ ​ខ្ញុំ​ជា​ស្ត្រី​ឋិតនៅ​ក្នុង​ឱវាទ​នៃ​ព្រះ​តថាគត​ ​ព្រះអង្គ​ជា​បុគ្គល​ឈ្លាសវៃ​ ​ជា​អ្នក​អនុគ្រោះ​ហើយ​ ​បាន​ដល់​នូវ​ព្រះនិព្វាន​ ​ឈ្មោះ​អមតៈ​ ​ជាទី​ស្ងប់​រម្ងាប់​ ​ជា​បទ​មិន​ឃ្លៀងឃ្លាត​ ​ខ្ញុំ​នោះ​ ​ជា​ស្ត្រី​មាន​សេ​ចកី្ត​ស្រឡាញ់​ខ្ជាប់ខ្ជួន​ ​មិន​ញាប់ញ័រ​ក្នុង​ទស្សន​ញ្ញាណ​ ​ដោយ​សទ្ធា​ជា​មូល​ ​ជា​ធីតា​កើតអំពី​ឧរា​នៃ​ព្រះពុទ្ធ​ជា​ម្ចាស់​ ​ខ្ញុំ​នោះ​ ​រមែង​ត្រេកអរ​រីករាយ​ ​មិន​មាន​ភ័យ​ពី​ហេ​តុ​អី្វ​មួយ​ឡើយ​ ​ទ្រទ្រង់នូវ​កម្រងផ្កា​ទិព្វ​ ​ផឹក​នូវ​ទឹកឃ្មុំ​ដ៏​ផ្អែម​ ​តូរ្យតន្ត្រី​ទាំង​ ​៦​ ​ម៉ឺន​ ​រមែង​ធ្វើ​នូវ​ការ​ភ្ញាក់​រលឹក​ដល់​ខ្ញុំ​ ​ទេវបុត្រ​ឈ្មោះ​ ​អា​ឡម្ពៈ​ ​១​ ​គ​គ្គ​រៈ​ ​១​ ​ភី​មៈ​ ​១​ ​សាធុវាទី​ ​១​ ​សំ​សយៈ​ ​១​ ​បោ​ក្ខ​រៈ​ ​១​ ​សុ​ផស្សៈ​ ​១​ ​នារី​ទាំងឡាយ​ ​គឺ​នារី​ឈ្មោះ​រី​ណា​ ​១​ ​មោក្ខា​ ​១​ ​នន្ទា​ ​១​ ​សុនន្ទា​ ​១​ ​សោ​ណ​ទិ​ន្នា​ ​១​ ​សុ​ចិ​ម្ហិ​តា​ ​១​ ​អ​លម្ពុ​សា​ ​១​ ​មិស្ស​កេសី​ ​១​ ​បុ​ណ្ឌ​រី​កា​តិ​ទារុណី​ ​១​ ​ឯ​ណិ​បស្សា​ ​១​ ​សុប​ស្សា​ ​១​ ​សុ​ភទ្ទា​ ​១​ ​មុទុ​កាវ​ទី​ ​១​ ​ទេវតា​ទាំងនេះ​ផង​ ​ដទៃ​ផង​ ​ប្រសើរ​ជាង​ស្រី​អប្សរ​ទាំងឡាយ​ ​ជា​អ្នកធ្វើ​ឲ្យ​ភ្ញាក់​រលឹក​ ​
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 636866311891502841
ទៅកាន់ទំព័រ៖