ព្រះត្រៃបិដក ភាគ ៥៥

​ពួក​ទេវតា​ទាំងនោះ​ ​ចូល​ទៅ​រក​ខ្ញុំ​តាមកាល​គួរ​ ​ហើយ​ពោល​ថា​ ​ហ៏​យើង​ទាំងឡាយ​ ​នឹង​រាំច្រៀង​ ​ហ៏​យើង​ទាំងឡាយ​ ​នឹង​ត្រេកអរ​ចំពោះ​មហាវ័ន​នោះ​ ​មហាវ័ន​នេះ​ ​មិនមែន​ជាទី​របស់​បុគ្គល​ទាំងឡាយ​ ​អ្នក​មិនបាន​ធ្វើបុណ្យ​ទេ​ ​មហាវ័ន​នេះ​ ​ជាទី​របស់​បុគ្គល​ទាំងឡាយ​អ្នកធ្វើ​បុណ្យ​ប៉ុណ្ណោះ​ ​មហាវ័ន​នេះ​ ​ជា​ព្រៃ​គ្មាន​សេ​ចកី្ត​សោក​ ​ជា​ព្រៃ​គួរ​រីករាយ​ ​គួរ​ត្រេកអរ​នៃ​ទេវតា​ទាំងឡាយ​ជាន់​តាវត្តឹង្ស​ ​សេ​ចកី្ត​សុខ​ ​រមែង​មិន​មានដល់​បុគ្គល​ទាំងឡាយ​ ​ដែល​មិនបាន​ធ្វើបុណ្យ​ ​ក្នុង​លោក​នេះ​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​សេ​ចកី្ត​សុខ​ ​រមែង​មានដល់​បុគ្គល​ទាំងឡាយ​ ​អ្នក​បាន​ធ្វើបុណ្យ​ ​ក្នុង​លោក​នេះ​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​ពួក​ជន​អ្នក​ប្រាថ្នា​ទៅ​កើតជា​ទេវតា​នោះ​ ​គួរ​ធ្វើកុសល​ឲ្យ​ច្រើន​ ​ព្រោះថា​ ​ជន​ទាំងឡាយ​អ្នក​បាន​ធ្វើបុណ្យ​ ​ជា​អ្នក​បរិបូណ៌​ដោយ​ភោគៈ​ ​រមែង​រីករាយ​ក្នុង​ឋានសួគ៌​ ​ពួក​ទាយក​ធ្វើការ​បូជា​ ​ចំពោះ​ព្រះ​តថាគត​ទាំងឡាយ​ណា​ ​ហើយ​រីករាយ​ក្នុង​ឋានសួគ៌​ ​ព្រះ​តថាគត​ទាំងនោះ​ ​ជា​ទក្ខិណេយ្យ​បុគ្គល​ ​ជា​អណ្តូង​ ​ជាទី​កើត​នៃ​ព្រះ​អរិយបុគ្គល​ ​ដែល​ជា​បុញ្ញក្ខេត្ត​របស់​មនុស្ស​ទាំងឡាយ​ ​រមែង​កើតឡើង​ ​ដើម្បី​ប្រយោជន៍​ដល់​ជន​មាន​ប្រមាណ​ច្រើន​។​

​ចប់​ ​រជ្ជុ​មាលា​វិមាន​ ​ទី១២​។​

ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636866312083663832
ទៅកាន់ទំព័រ៖