ព្រះត្រៃបិដក ភាគ ៥៥

​ពួក​នារី​ទាំងឡាយ​ ​មានខ្លួន​លាប​ដោយ​ខ្លឹមចន្ទន៍​ ​ហើយ​ចូល​ទៅ​ ​ញុំាង​វិមាន​នោះ​ឲ្យ​ល្អ​រុងរឿង​ទាំងពីរ​ខាង​ ​វិមាន​នោះ​មាន​សម្បុរ​ប្រាកដ​ស្មើដោយ​សម្បុរ​ព្រះអាទិត្យ​ ​បុគ្គល​ណា​ហ្ន៎​ ​បាន​ដល់​នូវ​ឋានសួគ៌​ ​ហើយ​រីករាយ​ក្នុង​វិមាន​។​
 (​យក្ខ​ទាំងពីរ​នោះ​ប្រាប់​ថា​)​ ​ក្នុង​ក្រុង​ពារាណសី​ ​មាន​ឧបាសក​ម្នាក់​ឈ្មោះ​នន្ទិ​យៈ​ ​ជា​អ្នក​មិន​កំណាញ់​ ​ជា​ម្ចាស់​ទាន​ ​អ្នកដឹង​នូវ​ពាក្យពេចន៍​ ​វិមាន​ដែល​មាន​ជន​កុះករ​ ​ដ៏​រុងរឿង​ដូច​រស្មី​ព្រះអាទិត្យ​នុ៎ះ​ ​ជា​វិមាន​របស់​ឧបាសក​ឈ្មោះ​នន្ទិ​យៈ​នោះ​ ​ពួក​នារី​ទាំងឡាយ​ ​មានខ្លួន​លាប​ហើយដោយ​លំអិត​ខ្លឹមចន្ទន៍​ ​ហើយ​ចូល​ទៅ​ ​ញុំាង​វិមាន​នោះ​ឲ្យ​ល្អ​រុងរឿង​ទាំងពីរ​ខាង​ ​វិមាន​នោះ​ ​មាន​សម្បុរ​ស្មើដោយ​សម្បុរ​ព្រះអាទិត្យ​ ​នន្ទិ​យ​ឧបាសក​នោះ​ ​បាន​ដល់​នូវ​ឋានសួគ៌​ ​ហើយ​រីករាយ​ក្នុង​វិមាន​ ​(​នោះ​)​។​
 ​(​នាង​រេវតី​និយាយ​ថា​)​ ​ខ្លួនខ្ញុំ​ ​ជា​ប្រពន្ធ​របស់​នន្ទិ​យ​ឧបាសក​ ​ជា​ម្ចាស់ផ្ទះ​ ​ជាធំ​របស់​ត្រកូល​ទាំងអស់​ ​ខ្ញុំ​នឹង​ត្រេកអរ​ក្នុង​វិមាន​របស់​បី្ត​ ​ក្នុង​កាល​ឥឡូវនេះ​ ​ខ្ញុំ​មិន​ចង់​ឃើញ​នរក​
 (​យក្ខ​ទាំងពីរ​នោះ​តប​ថា​)​ ​ម្នាល​ស្រី​មានធម៌​ដ៏​លាមក​ពន់ពេក​ ​នរក​នុ៎ះ​ ​ជា​នរក​សម្រាប់​នាង​ហើយ​ ​នាង​ឯង​មិនបាន​ធ្វើបុណ្យ​ក្នុង​មនុស្សលោក​សោះ​ ​
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 636866313262181239
ទៅកាន់ទំព័រ៖