ព្រះត្រៃបិដក ភាគ ៥៥

 ​ដ្បិតថា​ ​បុគ្គល​មាន​សេ​ចកី្ត​កំណាញ់​ ​ជា​អ្នក​ជេរប្រទេច​គេ​ ​មានធម៌​ដ៏​លាមក​ ​រមែង​មិនបាន​កើត​រួម​ជាមួយនឹង​ពួក​អ្នក​ដែល​ទៅ​កើត​ក្នុង​ឋានសួគ៌​ទេ​។​
 (​នាង​រេវតី​សួរ​ថា​)​ ​អី្វ​នេះ​ហ្ន៎​ ​ជាគូ​ថ​ ​និង​មូត្រ​មិន​ស្អាត​ ​ជាក់ស្តែង​ម៉្លេះ​ ​អី្វ​នេះ​ហ៎្ន​ ​ជាលា​មក​មាន​ក្លិនអាក្រក់​ម៉្លេះ​ ​អី្វ​នេះ​ហ៎្ន​ ​ផ្សាយ​ក្លិន​មក​។​
 (​ពួក​និរយបាល​ ​ពោល​ថា​)​ ​នុ៎ះ​នរក​ឈ្មោះ​សំ​សវ​កៈ​ដ៏​ជ្រៅ​ចំនួន​មួយ​រយ​ជួរ​បុរស​ ​ម្នាលនាង​រេវតី​ ​នាង​នឹង​ឆេះ​ក្នុង​នរក​នោះ​រាប់ពាន់​ឆ្នាំ​។​
 (​នាង​រេវតី​តប​ថា​)​ ​អំពើអាក្រក់​ដូចម្តេច​ ​ដែល​ខ្ញុំ​បាន​ធ្វើ​ដោយ​កាយ​ ​វាចា​ ​ចិត្ត​ ​នរក​ឈ្មោះ​សំ​សវ​កៈ​ដ៏​ជ្រៅ​ ​ចំនួន​មួយ​រយ​ជួរ​បុរស​ ​ខ្ញុំ​បាន​ដោយហេតុ​ដូចម្តេច​។​
 (​ពួក​និរយបាល​ ​ពោល​ថា​)​ ​នាង​បាន​និយាយ​បញ្ជោត​ពួក​សមណៈ​ ​ពួក​ព្រាហ្មណ៍​ ​និង​ពួ​ក​វណិព្វកៈ​ដទៃ​ៗ​ ​ដោយ​មុសាវាទ​ ​បាប​នោះ​ ​នាង​បាន​ធ្វើ​ហើយ​យ៉ាងនេះ​ ​នរក​ឈ្មោះ​សំ​សវ​កៈ​ដ៏​ជ្រៅ​ចំនួន​មួយ​រយ​ជួរ​បុរស​ ​នាង​បាន​ព្រោះ​បាប​នោះ​ឯង​ ​ម្នាលនាង​រេវតី​ ​នាង​នឹង​ឆេះ​ក្នុង​នរក​នោះ​រាប់ពាន់​ឆ្នាំ​។​
 ពួក​និរយបាល​ ​កាត់​ដៃ​ក៏​មាន​ ​កាត់​ជើង​ក៏​មាន​ ​កាត់​ស្លឹកត្រចៀក​ក៏​មាន​ ​កាត់​ច្រមុះ​ក៏​មាន​ ​មួយទៀត​ ​ពួក​សត្វ​ក្អែក​មក​ប្រជុំ​ជញ្ជែង​ចឹក​នូវ​សត្វ​នរក​ ​ដែល​កំពុងតែ​ញាប់ញ័រ​។​
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 636866313634312524
ទៅកាន់ទំព័រ៖