ព្រះត្រៃបិដក ភាគ ៥៥

​អ្នក​ចូរ​ដល់​នូវ​ធម៌​ដែល​ប្រាសចាក​រាគៈ​ ​(​អរិយមគ្គ​)​ ​មិន​រំភើប​ ​មិន​មាន​សោក​ ​(​អរិយ​ផល​)​ ​ជាស​ភាវ​ធម៌​ដែល​បច្ច័យ​ប្រជុំ​តាក់តែង​មិនបាន​ ​ជា​ធម៌​មិន​គួរ​ខ្ពើម​ ​ជា​ធម៌​ដ៏​ពីរោះ​ ​ដ៏​ល្អិត​ ​ដែល​លោក​ចែក​ត្រឹមត្រូវ​ហើយ​ ​ដើម្បី​ជាស​រណៈ​ចុះ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​បាន​ពោល​នូវ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​ចំពោះ​គូ​បុរស​ដ៏​ស្អាត​ ​៤​ ​គូ​ណា​ ​ថា​ជា​ទាន​មានផល​ច្រើន​ ​គូ​នៃ​បុរស​នោះ​ ​ចាត់ជា​បុគ្គល​ ​៨​ ​ពួក​ ​ជា​អ្នក​ឃើញ​នូវ​ធម៌​ ​អ្នក​ចូរ​ដល់​នូវ​ព្រះសង្ឃ​នេះ​ជាស​រណៈ​ចុះ​។​
 (​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​)​ ​វិមាន​របស់​អ្នកនេះ​ ​មាន​ពន្លឺ​ខ្លាំង​ ​រក​អ្វី​ប្រៀប​គ្មាន​យ៉ាងណា​ ​ព្រះអាទិត្យ​ ​ព្រះចន្ទ​ ​និង​ផ្កាយ​ផុស្សៈ​ ​(​ផ្កាយ​ប្រចាំខែ​បុស្ស​)​ ​ឰដ៏​អាកាស​ ​ក៏​មិន​រុងរឿង​ ​មិន​ភ្លឺ​ត្រឹម​ស្មើ​យ៉ាងនោះ​ ​អ្នក​ជា​អី្វ​ ​មក​អំពី​ទេវលោក​ ​មកកាន់​ផែនដី​ ​មួយទៀត​ ​រស្មី​ ​(​វិមាន​របស់​អ្នក​ផ្សាយ​ទៅ​)​ ​អស់​ ​២៥​ ​យោជន៍​ ​គ្រប​សង្កត់​រស្មី​ព្រះអាទិត្យ​ ​ធ្វើ​រាត្រី​ឲ្យ​ដូចជា​វេលា​ថ្ងៃ​ ​វិមាន​ដ៏​ល្អ​ស្អាត​ ​មិន​មានមន្ទិល​ ​មាន​ផ្កាឈូក​ក្រហម​ជាច្រើន​បែប​ ​និង​មាន​ផ្កា​ឈូកស​ ​
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 636866314518423092
ទៅកាន់ទំព័រ៖