ព្រះត្រៃបិដក ភាគ ៥៥

 ​ចំណែក​ឆត្ត​មាណព​ ​បាន​ស្តាប់ធម៌​របស់​ព្រះអង្គ​ ​ជារ​ត​នៈ​ដ៏​ប្រសើរ​ហើយ​ ​ក៏​ក្រាបទូល​ថា​ ​ខ្ញុំ​ព្រះអង្គ​នឹង​ធ្វើតាម​ ​ខ្ញុំ​ព្រះអង្គ​សូម​ដល់​ព្រះ​ជិន​បវរ​ ​ព្រមទាំង​ព្រះធម៌​ ​និង​ព្រះសង្ឃ​ជាស​រណៈ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បាន​ក្រាបទូល​ជាដំបូង​ថា​ ​ខ្ញុំ​ព្រះអង្គ​មិន​ ​(​ដឹង​នូវ​សរណគមន៍​)​ ​ទេ​ ​ដល់​មក​ខាងក្រោយ​ ​ខ្ញុំ​ព្រះអង្គ​បាន​ធ្វើឲ្យ​ត្រឹមត្រូវ​ ​តាម​ព្រះពុទ្ធដីកា​របស់​ព្រះអង្គ​ហើយ​ ​(​ព្រះអង្គ​បាន​ទូន្មាន​ខ្ញុំ​ព្រះអង្គ​ថា​)​ ​អ្នក​កុំ​ប្រព្រឹត្ត​នូវ​ការ​សម្លាប់សត្វ​ ​ជា​អំពើ​មិន​ស្អាត​ ​មាន​ប្រការ​ផ្សេង​ៗ​ ​ព្រោះថា​ ​ពួក​ជន​ប្រកបដោយ​ប្រាជ្ញា​ ​មិនបាន​សរសើរ​នូវ​ការ​មិន​សង្រួម​ក្នុង​ពួក​សត្វ​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បាន​ក្រាបទូល​ជាដំបូង​ថា​ ​ខ្ញុំ​ព្រះអង្គ​មិន​ ​(​ដឹង​ទេ​)​ ​ដល់​មក​ខាងក្រោយ​ ​ខ្ញុំ​ព្រះអង្គ​បាន​ធ្វើ​ត្រឹមត្រូវ​ ​តាម​ព្រះពុទ្ធដីកា​របស់​ព្រះអង្គ​ហើយ​ ​(​ព្រះអង្គ​បាន​ទូន្មាន​ខ្ញុំ​ព្រះអង្គ​ថា​)​ ​អ្នក​កុំ​កាន់​យក​ទ្រព្យ​ ​ដែល​ជន​ដទៃ​រក្សា​ ​កុំ​គប់​រក​ភរិយា​របស់​ជន​ដទៃ​ ​ដ្បិត​អំពើ​នេះ​មិន​ប្រសើរ​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បាន​ក្រាបទូល​ជាដំបូង​ថា​ ​ខ្ញុំ​ព្រះអង្គ​មិន​ ​(​ដឹង​ទេ​)​ ​ដល់​មក​ខាងក្រោយ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ធ្វើឲ្យ​ត្រឹមត្រូវ​ ​តាម​ព្រះពុទ្ធដីកា​របស់​ព្រះអង្គ​ហើយ​ ​
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 636866314921666156
ទៅកាន់ទំព័រ៖