ព្រះត្រៃបិដក ភាគ ៥៥

 ​ម្នាល​ទេវធីតា​ ​មាន​អានុភាព​ច្រើន​ ​អាត្មា​សូម​សួរ​នាង​ ​នាង​កាលដែល​កើតជា​មនុស្ស​ ​បាន​ធ្វើ​បុ​ណ្យ​អី្វ​ ​នាង​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​នាង​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​តើ​ដោយ​ហេ​តុ​អី្វ​។​
 ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​ ​លុះ​ព្រះ​មោគ្គល្លាន​សួរ​ប្រស្នា​ហើយ​ ​ក៏​ដោះស្រាយ​នូវ​ផល​នៃ​កម្ម​នេះ​ថា​
 ខ្ញុំ​ ​កាលដែល​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​អំពី​ជាតិមុន​ ​ក្នុង​មនុស្សលោក​ ​បានឃើញ​ភិក្ខុ​ស្រេកទឹក​ ​លំបាក​ ​ក៏​សង្វាត​ប្រគេន​ទឹក​ឆាន់​ ​ជន​ណាមួយ​ ​សង្វាត​ឲ្យទឹក​ផឹក​ ​ដល់​អ្នក​លំបាក​ ​អ្នក​ស្រេកឃ្លាន​ ​ស្ទឹង​ទាំងឡាយ​ ​ដែល​មាន​ទឹក​ត្រជាក់​ ​មាន​សួនច្បារ​ច្រើន​ ​មាន​ឈូកស​ច្រើន​ ​រមែង​កើតមាន​ដល់​ជន​នោះ​ ​ស្ទឹង​ទាំងឡាយ​ ​ដែល​មាន​ទឹក​ត្រជាក់​ ​ក្រាល​ដោយ​ដីខ្សាច់​ព័ទ្ធជុំវិញ​ទីនោះ​សព្វកាល​ ​ស្វា​យកី្ត​ ​រាំង​កី្ត​ ​ច្បា​រកី្ត​ ​ព្រីង​កី្ត​ ​រាជ​ព្រឹ​ក្ស​កី្ត​ ​ច្រនៀង​កី្ត​ ​ក៏​មាន​ផ្ការីក​ស្គុះស្គាយ​ ​
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636866133022672129
ទៅកាន់ទំព័រ៖