ព្រះត្រៃបិដក ភាគ ៥៥

​សូម​ព្រះអង្គ​ទ្រង់ទត​ចុះ​ ​ឆត្ត​មាណព​ ​ញុំាង​ផែនដី​ឲ្យ​រុងរឿង​ ​ដូច​ព្រះអាទិត្យ​ ​ព្រោះ​បាន​ធ្វើបុណ្យ​ទុក​ហើយ​ ​ជន​មួយ​ពួក​ ​ប្រជុំ​ប្រឹក្សា​គ្នា​ថា​ ​កុសល​នេះ​ដូចម្តេច​ ​យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​កុសល​ដូចម្តេច​ ​ពួក​យើង​នោះ​ ​លុះ​បាន​នូវ​អត្តភាព​ជា​មនុស្ស​វិញ​ហើយ​ ​គួរ​ជា​អ្នកមានសីល​ ​ប្រព្រឹត្ត​ប្រតិ​បតិ្ត​ ​ឯ​ព្រះ​សាស្តា​ ​មាន​ឧបការៈ​ច្រើន​ ​ទ្រង់​អនុគ្រោះ​ខ្ញុំ​ព្រះអង្គ​ ​ព្រោះហេតុនោះ​ ​កាល​ខ្ញុំ​ព្រះអង្គ​នៅ​រស់​ ​ព្រះអង្គ​ក៏​ស្តេច​មក​ទាំង​ថ្ងៃ​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​ក៏បាន​ចូល​ទៅ​គាល់​ព្រះអង្គ​ ​មាន​ព្រះនាម​ជាស​ច្ច​បុគ្គល​ ​សូម​ព្រះអង្គ​អនុគ្រោះ​ឲ្យ​ទាន​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​ស្តាប់ធម៌​ម្តង​ទៀត​ ​ជន​ពួក​ណា​ ​ក្នុង​សាសនា​នេះ​ ​លះបង់​កាមរាគ​ផង​ ​លះបង់​ភវ​រា​គា​នុស្ស័យ​ផង​ ​លះបង់​មោហៈ​ផង​ ​ជន​ពួក​នោះ​ ​មិន​ចូល​ទៅកាន់​ដំណេក​ក្នុង​គភ៌​ឡើយ​ ​ព្រោះ​បាន​ដល់​នូវ​ព្រះនិព្វាន​ ​ជា​ធម៌​ត្រជាក់​។​

​ចប់​ ​ឆត្ត​មាណវក​វិមាន​ ​ទី៣​។​

ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636866315456026720
ទៅកាន់ទំព័រ៖