ព្រះត្រៃបិដក ភាគ ៥៥

​អ្នកធ្វើ​បុណ្យ​តែង​បាន​វិមាន​ដ៏​ប្រសើរ​ ​ល្អ​ក្រៃពេក​ ​មាន​សភាព​ដ៏​សមរម្យ​តាម​ភូមិភាគ​ទាំងឡាយ​នោះ​ ​នេះ​ជា​វិបាក​នៃ​កម្ម​នោះ​ឯង​ ​ពួក​ជន​ដែល​បាន​ធ្វើបុណ្យ​ ​តែង​បាន​អានិសង្ស​បែបនេះ​
 ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​បែប​នោះ​ ​ព្រោះ​ដំណើរ​នោះ​ ​ផល​ទើប​សម្រេច​ដល់​ខ្ញុំ​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ ​ដែល​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ ​ក៏​កើតឡើង​ដល់​ខ្ញុំ​ផង​
 បពិត្រ​ភិក្ខុ​ ​មាន​អានុភាព​ច្រើន​ ​ខ្ញុំ​សូម​ទូល​លោក​ថា​ ​ខ្ញុំ​កាលដែល​កើតជា​មនុស្ស​ ​បាន​ធ្វើបុណ្យ​ណា​ ​ខ្ញុំ​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​ដោយ​ផលបុណ្យ​នោះ​។​

​ចប់​ ​នាវា​វិមាន​ ​ទី៧​។​


​នាវា​វិមាន​ ​ទី៨​


 [​៨​]​ ​(​ព្រះសម្ពុទ្ធ​ត្រាស់​សួរ​ថា​)​ ​មា្ន​លនា​រី​ ​នាង​ឡើង​ឋិតនៅ​លើ​ទូក​ ​មា​នដ​ម្បូល​ជា​វិការៈ​នៃ​មាស​ ​ត្រាច់​ចុះ​កាន់​ស្រះ​បោក្ខរណី​ ​កាច់​ផ្កាឈូក​ដោយដៃ​ ​ផ្ទះ​មាន​កំពូល​ទាំងឡាយ​ ​ជា​លំនៅ​របស់​នាង​ ​ដូចជា​គេ​វាស់​ដោយ​ចំណែក​ដែល​ចែក​ ​(​ស្មើគ្នា​)​ ​ភ្លឺរុងរឿង​ ​ជុំវិញ​ក្នុង​ទិស​ទាំង​ ​៤​ ​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636866133399063657
ទៅកាន់ទំព័រ៖