ព្រះត្រៃបិដក ភាគ ៥៥

 ​នេះ​ជា​ទឹក​សម្រាប់​ផឹក​ដ៏​ត្រជាក់​ ​ដែល​ដង​យក​មក​អំពី​ជ្រោះ​ភ្នំ​ ​បពិត្រ​ព្រះរាជបុត្រ​ ​សូម​ព្រះអង្គ​ទទួលយក​ទឹក​អំពី​នោះ​មក​សោយ​ ​ហើយ​ចូរ​គង់​លើ​កម្រាល​ដែល​ក្រាល​ចុះ​។​
 (​ព្រះរាជ​កុមារ​ពោល​ថា​)​ ​បពិត្រ​ព្រះ​មហាមុនី​ ​វាចា​របស់​លោក​ពីរោះ​ណាស់​ ​គួរ​ស្តាប់​ ​ជា​វាចា​ឥត​ទោស​ ​មានប្រយោជន៍​ ​ជា​វាចា​ត្រឹមត្រូវ​ ​ទាំង​លោកម្ចាស់​ ​ក៏​ពោល​ពាក្យ​នាំមក​នូវ​ប្រយោជន៍​ ​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​
 បពិត្រ​ឥសី​និ​ស​ភៈ​ ​សេចក្ដីត្រេកអរ​ដូចម្ដេច​ ​របស់​លោក​ ​កាល​នៅក្នុង​ព្រៃ​ ​ខ្ញុំ​សួរ​ហើយ​ ​សូម​លោក​ប្រាប់​ ​ខ្ញុំ​នឹង​ផ្ទៀង​ស្តាប់​គន្លង​ពាក្យ​របស់​លោក​ ​ហើយ​ប្រតិ​បតិ្ត​តាម​នូវ​ចំណែក​ធម៌​ ​ដែល​នាំមក​នូវ​ប្រយោជន៍​។​
 (​ព្រះ​កច្ចាយនៈ​ពោល​ថា​)​ ​បពិត្រ​ព្រះរាជ​កុមារ​ ​ការ​មិន​បៀតបៀន​ពួក​សត្វ​ទាំងពួង​ ​រមែង​ពេញចិត្ត​ដល់​យើង​ ​ការ​វៀរចាក​កិរិយា​លួ​ចកី្ត​ ​ចាក​ការប្រព្រឹត្តិ​ក្បត់ចិត្ត​ ​ចាក​ការ​ផឹកទឹក​ស្រ​វឹង​កី្ត​ ​ការ​មិន​ត្រេកអរ​ ​(​ក្នុង​អកុសល​)​ ​កី្ត​ ​ការប្រព្រឹត្តិ​ស្មើ​កី្ត​ ​ភាពជា​អ្នកចេះដឹង​ច្រើ​នកី្ត​ ​ភាពជា​អ្នកដឹង​ឧបការៈ​ ​ដែលគេ​ធ្វើ​ហើ​យកី្ត​ ​ធម៌​ទាំង​នុ៎ះ​ ​ជា​ធម៌​គួរ​ប្រាថ្នា​ ​ជា​ធម៌​គួរ​សរសើរ​ក្នុង​បច្ចុប្បន្ន​ ​បពិត្រ​ព្រះរាជបុត្រ​ ​សេចកី្តស្លាប់​របស់​ព្រះអង្គ​ ​មាន​ក្នុង​ទី​ជិតខាង​អាយ​អំពី​ ​៥​ ​ខែ​ ​សូម​ព្រះអង្គ​ទ្រង់​ជ្រាប​ ​សូម​ព្រះអង្គ​ទ្រង់​ដោះខ្លួន​ ​(​ចាក​អបាយទុក្ខ​)​។​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636866319685608638
ទៅកាន់ទំព័រ៖