ព្រះត្រៃបិដក ភាគ ៥៥

​រថ​នេះ​ដាសពាស​ដោយ​គំនូរ​ច្រើនយ៉ាង​ ​មាន​ខ្នងកង់​ក្រាស់​ ​ទាំង​មាន​រស្មី​ច្រើនពណ៌​ ​សូរសព្ទ​នៃ​ខ្នងកង់​ទាំងនោះ​ ​គេ​ឮ​ពីរោះ​ ​ដូចជា​តូរ្យតន្ត្រី​ប្រកបដោយ​អង្គ​ ​៥​ ​ដែល​ប្រគំ​ហើយ​ ​ក្បាល​ចន្ទោល​រថ​នេះ​ ​ក៏​វិចិត្រ​សម្រេច​ល្អ​ដោយ​កែវមណី​ ​ដូច​មណ្ឌល​ព្រះចន្ទ​ ​ជា​ចន្ទោល​បរិសុទ្ធ​ ​រុងរឿង​ ​ភ្លឺផ្លេក​គ្រប់​កាល​ ​ប្រដាប់ដោយ​ក្បាច់ក្បូរ​ ​ជា​វិការៈ​នៃ​មាស​យ៉ាង​លើសលុប​ ​រុងរឿង​ដោយ​ក្បាច់ក្បូរ​ ​ជា​វិការៈ​នៃ​កែវពិទូរ្យ​យ៉ាង​ក្រៃពេក​ ​ពួក​សេះ​ទាំងនេះ​ ​សម្រេច​ដោយ​រូប​ព្រះចន្ទ​ ​ជា​វិការៈ​នៃ​កែវមណី​ ​ជា​សេះ​មាន​កំពស់​ ​និង​ទំហំ​ ​(​សមរម្យ​)​ ​មានសន្ទុះ​លឿន​ល្អ​ ​ឧបមា​ដូច​ព្រហ្ម​ ​ជា​សេះ​មាន​អវយវៈ​ប្រសើរ​ថ្លៃថ្លា​ ​មាន​អានុភាព​ច្រើន​ ​មាន​កំឡាំង​ ​មានសន្ទុះ​ខ្លាំង​ ​ដឹងចិត្ត​របស់​អ្នក​យ៉ាង​ជាក់ច្បាស់​ ​ហើយ​ប្រព្រឹត្តទៅ​ដូច​ចិត្ត​ ​មួយទៀត​ ​សេះ​ទាំងអស់​នេះ​ ​ជា​សត្វ​ទៅ​ដោយ​ជើង​បួន​ ​មានដំណើរ​ព្រមគ្នា​ ​ស្គាល់ចិត្ត​អ្នក​យ៉ាង​ជាក់ច្បាស់​ ​ហើយ​ប្រព្រឹត្តទៅ​ដូច​ចិត្ត​ ​ជា​សេះ​ទន់ភ្លន់​ ​មិន​រឹងត្អឹង​ ​តែង​អូស​រថ​ទៅ​ស្មើគ្នា​ ​ញុំាង​ជន​ឲ្យ​រីករាយ​ ​ជា​សេះ​ខ្ពង់ខ្ពស់​ ​ជាង​សេះ​ទាំងឡាយ​ ​
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636866321409467237
ទៅកាន់ទំព័រ៖