ព្រះត្រៃបិដក ភាគ ៥៥

​ពួក​ស្រីទេពអប្សរ​ទាំងនោះ​ ​ទ្រទ្រង់នូវ​សង្វារ​មាស​ ​ស្លៀកពាក់​សម​ល្អ​ ​ល្វន់​ល្វាស​យ៉ាង​ល្មម​ ​មាន​ភ្លៅ​ ​និង​ដោះ​ពេញលេញ​ ​មាន​ម្រាមដៃ​មូល​ ​មានមុខ​ល្អ​ ​គួរ​មៀងមើល​ដ៏​ក្រៃលែង​ ​ឋិតនៅ​លើ​រថ​ ​ផ្គង​អញ្ជលី​គាល់​បំរើ​ ​ស្រីទេពអប្សរ​ឯទៀត​ ​មាន​ភ្នួង​សក់​ល្អ​ ​នៅ​ក្មេង​ៗ​ ​មាន​ចំណងសក់​លាយ​ដោយ​ ​(​កម្រងកែវ​ជាដើម​)​ ​មាន​ពន្លឺ​រស្មី​ដែល​បុញ្ញកម្ម​ចាត់ចែង​ហើយ​ដ៏​ស្មើ​ ​ពួក​ស្រីទេពអប្សរ​ទាំងនោះ​ ​សុទ្ធតែ​មាន​កិរិយា​ប្រព្រឹត្តិ​តាម​ ​ត្រេកអរ​ហើយ​ ​ក្នុងចិត្ត​របស់​អ្នក​ឋិតនៅ​លើ​រថ​ ​ផ្គង​អញ្ជលី​គាល់​បំរើ​ ​មាន​គ្រឿងប្រដាប់​ក្បាល​ដ៏​ស្រោប​ដោយ​ផ្កាឈូក​ ​និង​ផ្កា​ឧប្បល​ ​ប្រដាប់​ប្រស់​ព្រំ​ដោយ​ខ្លឹមចន្ទន៍​ ​ពួក​ស្រីទេពអប្សរ​ទាំងនោះ​ ​មាន​កិរិយា​ប្រព្រឹត្តិ​តាម​ ​ត្រេកអរ​ហើយ​ ​ក្នុងចិត្ត​របស់​អ្នក​ ​ឋិតនៅ​លើ​រថ​ ​ផ្គង​អញ្ជលី​គាល់​បំរើ​ ​ពួក​ស្រីទេពអប្សរ​ទាំងនោះ​ ​មាន​គ្រឿងប្រដាប់​ដោយ​កម្រងផ្កា​ ​បិទ​ស្រោប​ដោយ​ផ្កាឈូក​ ​និង​ផ្កា​ឧប្បល​ ​(​ស្រីទេពអប្សរ​ពួក​ខ្លះ​)​ ​ប្រដាប់​ប្រស់​ព្រំ​ដោយ​ខ្លឹមចន្ទន៍​ ​ពួក​ស្រីទេពអប្សរ​ទាំងនោះ​ ​មាន​កិរិយា​ប្រព្រឹត្តិ​តាម​ ​ត្រេកអរ​ហើយ​ ​ក្នុងចិត្ត​របស់​អ្នក​ ​ឋិតនៅ​លើ​រថ​ ​ផ្គង​អញ្ជលី​គាល់​បំរើ​ ​
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 636866321781668526
ទៅកាន់ទំព័រ៖