ព្រះត្រៃបិដក ភាគ ៥៥

​នាង​មាន​សម្បុរ​បែប​នោះ​ ​ដោយហេតុ​អ្វី​ ​ផល​សម្រេច​ដល់​នាង​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ ​ដែល​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ ​ក៏​កើតឡើង​ដល់​នាង​ផង​ ​តើ​ដោយ​ហេ​តុ​អី្វ​
 ម្នាល​ទេវធីតា​ ​មាន​អានុភាព​ច្រើន​ ​តថាគត​សូម​សួរ​នាង​ ​នាង​កាលដែល​កើតជា​មនុស្ស​ ​បាន​ធ្វើ​បុ​ណ្យ​អី្វ​ ​នាង​មាន​អានុភាព​ដ៏​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​នាង​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​តើ​ដោយ​ហេ​តុ​អី្វ​។​
 ទេវតា​នោះ​ ​ដែល​ព្រះសម្ពុទ្ធ​ត្រាស់​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​ ​លុះ​ព្រះសម្ពុទ្ធ​សួរ​ប្រស្នា​ហើយ​ ​ក៏​ដោះស្រាយ​នូវ​ផល​នៃ​កម្ម​នេះ​ថា​
 ខ្ញុំម្ចាស់​កាលដែល​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​អំពី​ជាតិមុន​ ​ក្នុង​មនុស្សលោក​ ​បានឃើញ​ពួក​ភិក្ខុ​ស្រេកទឹក​ ​លំបាក​ ​ក៏​សង្វាត​ប្រគេន​ទឹក​ឆាន់​ ​ជន​ណាមួយ​ ​សង្វាត​ឲ្យទឹក​ផឹក​ដល់​អ្នក​លំបាក​ ​អ្នក​ស្រេកឃ្លាន​ ​ស្ទឹង​មាន​ទឹក​ត្រជាក់​ ​មាន​សួនច្បារ​ច្រើន​ ​មាន​ឈូកស​ច្រើន​ ​រមែង​កើតឡើង​ដល់​ជន​នោះ​ ​ស្ទឹង​ទាំងឡាយ​ ​មាន​ទឹក​ត្រជាក់​ ​ក្រាល​ដោយ​ដីខ្សាច់​ ​តែង​ព័ទ្ធជុំវិញ​ទីនោះ​សព្វកាល​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636866133708291344
ទៅកាន់ទំព័រ៖