ព្រះត្រៃបិដក ភាគ ៥៥

​និមិ្មត​សំឡេង​នោះ​ប្រព្រឹត្តទៅ​ក្នុង​ហ្ឫទ័យ​ ​ចំពោះ​ពិណ​ជាច្រើន​នេះ​ ​មាន​សំឡេង​ពីរោះ​ ​ដែល​មាន​សភាព​គួរ​ចាប់ចិត្ត​ ​គួរ​អ្នកផង​សរសើរ​ ​ពួក​ស្រីទេពអប្សរ​ជាច្រើន​មហិមា​ ​រមែង​ដើរក្រឡឹង​ជុំវិញ​ទេពកញ្ញា​ ​ដែល​បាន​ហាត់​ហើយ​ ​ក៏​ឋិតនៅ​លើ​ផ្កាឈូក​ ​ចម្រៀង​ទាំងឡាយ​ ​ប្រគំ​ទាំងឡាយ​ ​និង​របាំ​ទាំងឡាយ​ ​តន្ត្រី​ទាំងនេះ​ ​រមែង​ឮ​ស្មើគ្នា​តែមួយ​ ​ពួក​ស្រីទេពអប្សរ​ខ្លះ​ ​រាំ​លើ​រថ​នៃ​អ្នកនេះ​ ​ពួក​ស្រីទេពអប្សរ​ខ្លះ​ ​(​ឈរ​មើល​របាំ​)​ ​ភ្លឺ​ព្រោងព្រាត​ទាំងសងខាង​ ​ក្នុង​រាត្រី​ ​ក្នុង​ប្រទេស​នេះ​ ​ខ្លួន​អ្នកមាន​ពួក​តូរ្យតន្ត្រី​ ​សម្រាប់​ដាស់តឿន​ ​ទោះ​ទេវតា​ ​បូជា​ដូចជា​វជិរាវុធ​ ​(​នៃ​ព្រះឥន្ទ្រ​)​ ​រីករាយ​ ​(​ជានិច្ច​)​ ​និម្មិត​សំឡេង​នោះ​ ​ប្រព្រឹត្តទៅ​ក្នុង​ហ្ឫទ័យ​ ​ចំពោះ​ពិណ​ជាច្រើន​នេះ​ ​មាន​សំឡេង​ពីរោះ​ ​ដែល​មាន​សភាព​គួរ​ពេញចិត្ត​ ​ក្នុង​កាលមុន​ ​អ្នក​កើតជា​មនុស្ស​ក្នុង​ជាតិមុន​ ​បាន​ធ្វើ​នូវ​អំពើ​ដូចម្តេច​ ​ដោយខ្លួនឯង​ ​អ្នក​បាន​រក្សា​ឧបោសថ​ ​ឬ​អ្នក​គាប់ចិត្ត​បំពេញ​នូវ​ធម្ម​ចរិយ​វ័ត​ដូចម្តេច​ ​ផល​នេះ​ ​មិនមែន​ជា​ផល​នៃ​កម្ម​ ​ដែល​អ្នកធ្វើ​បន្តិចបន្តួច​ទេ​ ​
 (​គឺជា​ផល​)​ ​នៃ​ឧបោសថ​ ​ដែល​អ្នក​បាន​សន្សំ​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636866322141429103
ទៅកាន់ទំព័រ៖