ព្រះត្រៃបិដក ភាគ ៥៥

​ដោយ​ល្អ​ក្នុង​កាលមុន​ ​ឥទ្ធានុភាព​របស់​អ្នកនេះ​ ​ក៏​ធំ​ទូលាយ​ ​អ្នក​រុងរឿង​លើសលុប​គ្រប​ពួក​ទេវតា​
 ផល​នេះ​ ​ជា​ផល​នៃ​ទាន​របស់​អ្នក​ឬ​ ​ឬថា​ជា​ផល​នៃ​សីល​ ​ពុំ​នោះ​ ​ជា​ផល​នៃ​អញ្ជលី​កម្ម​ ​អាត្មា​សួរ​អ្នក​ហើយ​ ​អ្នក​ចូរ​ប្រាប់​សេ​ចកី្ត​នោះ​ដល់​អាត្មា​។​
 ​ទេវបុត្ត​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សាកសួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​ ​លុះ​ព្រះ​មោគ្គល្លាន​សួរ​ប្រស្នា​ហើយ​ ​ក៏​ឆ្លើយ​ប្រាប់​ផល​នៃ​បុញ្ញកម្ម​នេះ​ថា​
 ខ្ញុំ​បានឃើញ​ព្រះពុទ្ធ​កស្សប​ ​ទ្រង់​ឈ្នះ​នូវ​ឥន្ទ្រិយ​ ​ទ្រង់​មាន​ព្យាយាម​ពេញលេញ​ ​ជា​អគ្គបុគ្គល​ ​ប្រសើរ​ជាង​ជន​ ​ទ្រង់​បើក​នូវ​ទ្វារ​នៃ​អមតៈ​ ​ជា​ទេវតា​លើសលុប​ជាង​ទេវតា​មាន​បុញ្ញ​លក្ខណៈ​ច្រើន​ ​ជា​បុគ្គល​ប្រសើរ​ ​ដូច​កុញ្ជរ​ ​ឆ្លង​ចាក​អន្លង់​ ​គឺ​សង្សារ​ ​មាន​សម្បុរ​ដូច​ពុម្ព​មា​សសិ​ង្គិ​ ​និង​មាសជម្ពូនទ​ ​លុះ​ខ្ញុំ​បានឃើញ​ព្រះមានព្រះភាគ​នោះ​ហើយ​ ​ក៏​មានចិត្ត​ស្អាត​មួយរំពេច​ ​មួយទៀត​ ​លុះ​ខ្ញុំ​បានឃើញ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​សុភាសិត​ ​ជា​ទង់ជ័យ​នោះ​ហើយ​ ​ក៏បាន​ថ្វាយ​នូវ​បាយ​ ​និង​ទឹក​ ​ប្រកបដោយ​រស​ ​ព្រមទាំង​ចីវរ​ដ៏​ស្អាត​ប្រសើរ​ ​ក្នុង​លំនៅ​របស់​ខ្លួន​ ​ដ៏​ដាសពាស​ដោយ​កម្រងផ្កា​ ​ខ្ញុំ​ឥតមាន​ជាប់​ចំពាក់​ ​(​នឹង​អី្វ​)​ ​ឡើយ​ ​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636866322406474263
ទៅកាន់ទំព័រ៖