ព្រះត្រៃបិដក ភាគ ៥៥

​បាន​ចាត់ចែង​និមន្ត​ព្រះពុទ្ធអង្គ​នោះ​ ​អ្នក​ឧត្តម​ជាង​សត្វ​ជើង​ពីរ​ ​ឲ្យ​គ្រប់គ្រាន់​ដោយ​បាយ​ ​ទឹក​ ​ចីវរ​ ​ខាទនីយ​ភោជនីយាហារ​ ​និង​ទីដេក​ ​ទី​អង្គុយ​ ​ខ្ញុំ​នោះ​រីករាយ​ក្នុង​ទេវ​បុរី​ ​មាន​អារម្មណ៍​ដ៏​ប្រសើរ​ល្អ​ ​ខ្ញុំ​បាន​បូជា​គ្រឿង​យញ្ញ​មហាទាន​ ​ឈ្មោះ​និរ​គ្គ​ឡៈ​ ​(​មិន​មាន​បិទបាំង​រារាំង​ស្មូម​)​ ​ជា​ទាន​បរិសុទ្ធ​ ​៣​ ​ប្រការ​ ​គឺ​ធ្វើ​ដោយខ្លួនឯង​ ​១​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ ​១​ ​រលឹក​ឃើ​ញរឿយៗ​ ​ដោយ​ឧបាយ​នេះ​ ​១​ ​លុះ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ ​ជា​បុគ្គល​ស្មើនឹង​ព្រះឥន្ទ្រ​ក្នុង​ទេវ​បុរី​ ​បពិត្រ​ព្រះ​មុនី​ ​បុគ្គល​អ្នក​ប្រាថ្នា​នូវ​អាយុ​ ​វណ្ណៈ​ ​សុខៈ​ ​ពលៈ​ ​ដែល​មាន​សភាព​ដ៏​ថ្លៃថ្នូរ​ ​គួរតែ​តម្កល់​បាយទឹក​ជាច្រើន​ ​ដែល​ខ្លួន​បាន​តាក់តែង​យ៉ាង​ល្អ​ ​(​ចំពោះ​ព្រះពុទ្ធ​)​ ​ដោយចិត្ត​មិន​ជាប់​ចំពាក់​ក្នុង​លោក​នេះ​កី្ត​ ​លោក​ខាង​មុ​ខ​កី្ត​ ​មិន​មាន​បុគ្គល​ណាមួយ​ប្រសើរ​ជាង​ ​ឬ​ស្មើនឹង​ព្រះពុទ្ធ​ឡើយ​ ​ព្រះពុទ្ធ​ទ្រង់​ដល់​នូវ​ភាពជា​អា​ហុនេ​យ្យ​បុគ្គល​ដ៏​ប្រសើរ​ជាង​អា​ហុនេ​យ្យ​បុគ្គល​ទាំងឡាយ​ ​របស់​ពួក​ជន​អ្នក​ត្រូវការ​បុណ្យ​ ​ដែល​ជា​អ្នក​ស្វែងរក​ផល​យ៉ាង​ធំ​ទូលាយ​។​

​ចប់​ ​មហា​រថ​វិមាន​ ​ទី១៤​។​

ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636866322622166600
ទៅកាន់ទំព័រ៖