ព្រះត្រៃបិដក ភាគ ៥៥
បុគ្គលអ្នកឲ្យផ្លែឈើ (មានផ្លែស្វាយជាដើម) រមែងបានផលច្រើន ព្រោះថា បុគ្គលនោះ មានចិត្តជ្រះថ្លា ឲ្យទានចំពោះបុគ្គលអ្នកមានចិត្តត្រង់ទាំងឡាយ រមែងដល់នូវឋានសួគ៌ រីករាយក្នុងទេវលោក សោយនូវផលបុណ្យដ៏ច្រើន បពិត្រមហាមុនី ខ្ញុំបានឲ្យនូវផល គឺផ្លែស្វាយ ៤ យ៉ាងនេះដែរ ព្រោះហេតុនោះ មនុស្សអ្នកត្រូវការសេចកី្តសុខជានិច្ច ប្រាថ្នានូវសេចកី្តសុខទាំងឡាយជាទិព្វ ឬក៏ប្រាថ្នានូវភាពជាអ្នកមានជោគល្អ ក្នុងមនុស្ស គួរឲ្យផ្លែឈើ។
សម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ ព្រោះបុញ្ញកម្មនោះឯង។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។
ចប់ ផលទាយកវិមាន ទី៣។
ឧបស្សយទាយកវិមាន ទី៤
[៦៨] (ព្រះមោគ្គល្លានសួរថា) ព្រះចន្ទរុងរឿង ឋិតនៅក្នុងអាកាស ប្រាសចាកពពកយ៉ាងណា វិមានរបស់អ្នកនេះ ក៏ភ្លឺរុងរឿង ឋិតនៅក្នុងអាកាសយ៉ាងនោះដែរ
ID: 636866324436210357
ទៅកាន់ទំព័រ៖