ព្រះត្រៃបិដក ភាគ ៥៥

​អ្នក​បានសម្រេច​នូវ​ទេវឫទ្ធិ​ ​ជា​បុគ្គល​មាន​អានុភាព​ច្រើន​ ​កាល​អ្នក​កើតជា​មនុស្ស​ ​តើ​បាន​ធ្វើ​បុញ្ញកម្ម​ដូចម្តេច​ ​អ្នកមាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​អ្នក​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​តើ​ដោយ​បុញ្ញកម្ម​ដូចម្តេច​។​
 ​ទេវបុត្ត​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​នូវ​ផល​នៃ​បុញ្ញកម្ម​នេះ​ថា​
 ខ្ញុំ​ ​និង​ភរិយា​ ​(​កាល​នៅ​)​ ​ក្នុង​មនុស្សលោក​ ​បាន​ប្រគេន​ទីសំណាក់​ ​ចំពោះ​ព្រះអរហន្ត​ ​ជា​អ្នកមាន​ចិត្តជ្រះថ្លា​ ​បាន​ប្រគេន​បាយ​ ​និង​ទឹក​ ​ជា​ទាន​ដ៏​ច្រើន​ដោយ​គោរព​ ​
 សម្បុរ​របស់ខ្ញុំ​ប្រាកដ​ដូច្នោះ​ ​ព្រោះ​បុញ្ញកម្ម​នោះ​ឯង​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​ឧបស្សយ​ទាយក​វិមាន​ ​ទី៤​។​


​ទុតិយ​ឧបស្សយ​ទាយក​វិមាន​ ​ទី៥​


 [​៦៩​]​ ​ព្រះអាទិត្យ​ ​ភ្លឺរុងរឿង​ ​ឰដ៏​អាកាស​ ​ដែល​ប្រាសចាក​ពពក​យ៉ាងណា​។​បេ​។​
 (​វិមាន​ខាងក្រោយ​យ៉ាងណា​ ​ឯ​ទុតិយ​ឧបស្សយ​ទាយក​វិមាន​ ​បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ​)​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​ទុតិយ​ឧបស្សយ​ទាយក​វិមាន​ ​ទី៥​។​

ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636866325110318914
ទៅកាន់ទំព័រ៖