ព្រះត្រៃបិដក ភាគ ៥៥

​យវ​បាល​កវិ​មាន​ ​ទី៧​


 [​៧១​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​វិមាន​ដ៏​ខ្ពស់​នេះ​ ​មាន​សសរ​ធ្វើ​ដោយ​កែវមណី​។​បេ​។​ ​ទាំង​សម្បុរ​របស់​អ្នក​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​
 ទេវបុត្ត​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​នូវ​ផល​នៃ​បុញ្ញកម្ម​នេះ​ថា​
 ​ខ្ញុំ​កាល​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​ ​ជា​អ្នកថែរក្សា​នូវ​ស្រែ​នៃ​ស្រូវដំណើប​ ​ខ្ញុំ​បានឃើញ​ភិក្ខុ​ដែល​មាន​ធូលី​ ​គឺ​កិលេស​ទៅ​ប្រាស​ហើយ​ ​មាន​ហ្ឫទ័យ​ថ្លា​មិន​ល្អក់​ ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​បាន​ប្រគេន​នំ​មួយ​ចំណែក​ដល់​ភិក្ខុ​នោះ​ដោយដៃ​របស់​ខ្លួន​ ​លុះ​ប្រគេន​ដុំ​នំ​រួចហើយ​ ​ក៏​រីករាយ​ក្នុង​ព្រៃ​នន្ទ​នៈ​
 ហេតុ​នោះ​ ​បាន​ជា​សម្បុរ​របស់ខ្ញុំ​ប្រាកដ​ដូច្នោះ​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​យវ​បាល​កវិ​មាន​ ​ទី៧​។​


​កុណ្ឌ​លី​វិមាន​ ​ទី៨​


 [​៧២​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​អ្នកមាន​ខ្លួន​ប្រដាប់​ហើយ​ ​ទ្រទ្រង់នូវ​កម្រងផ្កា​ ​ស្លៀកដណ្តប់​ល្អ​ ​មាន​ប្រដាប់​ត្រចៀក​ល្អ​ ​មាន​សក់​ ​និង​ពុកចង្កា​កាត់​កោរ​ហើយ​ ​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636866326542120808
ទៅកាន់ទំព័រ៖