ព្រះត្រៃបិដក ភាគ ៥៥

​ហេតុ​នោះ​បាន​ជា​សម្បុរ​របស់ខ្ញុំ​ ​ប្រាកដ​ដូច្នោះ​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​កុណ្ឌ​លី​វិមាន​ ​ទី៨​។​


​ទុតិយ​កុណ្ឌ​លី​វិមាន​ ​ទី៩​


 [​៧៣​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​អ្នកមាន​ខ្លួន​ប្រដាប់​ហើយ​ ​ទ្រទ្រង់​កម្រងផ្កា​ ​ស្លៀកដណ្តប់​ល្អ​ ​មាន​គ្រឿងប្រដាប់​ត្រចៀក​ល្អ​ ​មាន​សក់​ ​និង​ពុកចង្កា​កាត់​កោរ​ហើយ​ ​មាន​អាភរណៈ​សម្រាប់​ដៃ​ពាក់​ហើយ​ ​ជា​អ្នកមាន​យស​ ​រុងរឿង​ក្នុង​ទិព្វវិមាន​ ​ដូចជា​ចន្ទ​ទេវបុត្ត​ ​ពិណ​ទិព្វ​ ​ក៏​លាន់ឮ​ពីរោះ​ ​ពួក​ទិព្វ​កញ្ញា​ ​៨​ ​នាក់​ ​៨​ ​ដង​ ​(​៦៤​)​ ​ជា​អ្នក​ហាត់​ហើយ​ ​មាន​រូបល្អ​ត្រាច់ចរ​ទៅ​ក្នុង​ឋាន​តាវត្តឹង្ស​យ៉ាង​ឱឡារិក​ ​រាំច្រៀង​ ​រីករាយ​សប្បាយ​ ​អ្នក​បាន​ដល់​នូវ​ឫ​ទិ្ធ​នៃ​ទេវតា​ ​ជា​បុគ្គល​មាន​អានុភាព​ច្រើន​ ​អ្នក​កាល​កើតជា​មនុស្ស​ ​តើ​បាន​ធ្វើ​បុ​ណ្យ​អី្វ​ ​អ្នកមាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​អ្នក​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​តើ​ដោយ​បុ​ណ្យ​អី្វ​។​
 ទេវបុត្ត​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​ផល​នៃ​កម្ម​នេះ​ថា​
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636866327094782419
ទៅកាន់ទំព័រ៖