ព្រះត្រៃបិដក ភាគ ៥៥
ហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។
ចប់ ចិត្តលតាវិមាន ទី១។
នន្ទនវិមាន ទី២
[៧៦] (ព្រះមោគ្គល្លានសួរថា) ព្រៃចិត្តលតា ជាឧទ្យាដ៏ប្រសើរឧត្តមរបស់ពួកទេវតាជាន់តាវត្តិង្ស រុងរឿង មានឧបមាយ៉ាងណា វិមានរបស់អ្នកនេះ ក៏រុងរឿង ឋិតនៅនាអាកាស ក៏មានឧបមេយ្យដូច្នោះដែរ អ្នកដល់នូវឫទ្ធិនៃទេវតា ជាបុគ្គលមានអានុភាពច្រើន អ្នកកាលកើតជាមនុស្ស តើបានធ្វើបុណ្យអី្វ អ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស តើដោយបុណ្យអី្វ។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃកម្មនេះថា
ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាមនុស្សកំសត់ ឥតទីពឹង កំព្រា ជាកម្មករ (អ្នកធ្វើការឈ្នួល) បានចិញ្ចឹមមាតាបិតាដែលចាស់ជរាផង
ID: 636866328442989532
ទៅកាន់ទំព័រ៖