ព្រះត្រៃបិដក ភាគ ៥៥

​(​មិន​ត្រឹមតែ​ប៉ុណ្ណោះ​សោត​)​ ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​បាន​ប្រគេន​គ្រឿងក្រអូប​ផង​ ​កម្រងផ្កា​ផង​ ​បច្ច័យ​ផង​ ​គ្រឿង​លាប​ផង​ ​វិហារ​ផង​ ​ដល់​ព្រះ​សាស្តា​ ​ក្នុង​ស្រុក​អន្ធ​ក​វិន្ទៈ​នោះ​ ​បាន​ជា​ខ្ញុំ​បាន​នូវ​ផល​នៃ​បុណ្យ​នេះ​ ​ទើប​ខ្ញុំ​ញុំាង​អំណាច​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​ព្រៃ​នន្ទ​នៈ​ ​ខ្ញុំ​រមែង​ត្រេកអរ​ក្នុង​ព្រៃ​នន្ទ​នៈ​ ​ជាទី​ត្រេកអរ​ដ៏​ប្រសើរ​ ​ប្រកបដោយ​ហ្វូង​បក្សី​ផ្សេង​ៗ​ ​មាន​ទាំង​ពួក​ស្រី​អប្សរ​ ​អ្នក​រាំច្រៀង​ហែហម​។​

​ចប់​ ​សុវណ្ណ​វិមាន​ ​ទី៤​។​


​អម្ព​វិមាន​ ​ទី៥​


 [​៧៩​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​វិមាន​ដ៏​ខ្ពស់​នេះ​ ​មាន​សសរ​កែវមណី​ ​មាន​ទំហំ​ជុំវិញ​ ​១២​ ​យោជន៍​ ​មានផ្ទះ​កំពូល​ ​៧០០​ ​ដ៏​ឱឡារិក​ ​មាន​សសរ​ជា​វិការៈ​នៃ​កែវពិទូរ្យ​ ​ដែល​ក្រាល​ដោយ​កម្រាល​ដ៏​រុងរឿង​ ​ជា​ផ្ទះ​កំពូល​ល្អ​ ​អ្នក​ឋិតនៅ​ ​ផឹកស៊ី​ក្នុង​វិមាន​នោះ​ផង​ ​ពិណ​ជា​ទិព្វ​ ​លាន់ឮ​ពីរោះ​ផង​ ​កាមគុណ​ទាំង​ ​៥​ ​មាន​រស​ជា​ទិព្វ​ ​ក្នុង​វិមាន​នេះ​ផង​ ​ពួក​នារី​ប្រស់​ព្រំ​ដោយ​គ្រឿងមាស​ ​រាំ​ ​(​ក្នុង​វិមាន​នេះ​ផង​)​
 សម្បុរ​របស់​អ្នក​ ​ប្រាកដ​ដូច្នោះ​ ​តើ​សម្រេច​ដោយ​បុ​ណ្យ​អី្វ​។​បេ​។​ ​ទាំង​សម្បុរ​របស់​អ្នក​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636866338112172577
ទៅកាន់ទំព័រ៖