ព្រះត្រៃបិដក ភាគ ៥៥

​ខ្ញុំ​ត្រេកអរ​ក្នុង​ព្រៃ​នន្ទ​នៈ​ ​ជាទី​រីករាយ​ដ៏​ប្រសើរ​ ​ប្រកបដោយ​ហ្វូង​បក្សី​ផ្សេង​ៗ​ ​មាន​ពួក​ស្រី​អប្សរ​ ​អ្នក​ច្រៀងរាំ​ហែហម​។​

​ចប់​ ​អម្ព​វិមាន​ ​ទី៥​។​


​គោបាល​វិមាន​ ​ទី៦​


 [​៨០​]​ ​(​ព្រះមានព្រះភាគ​ត្រាស់​ថា​)​ ​ព្រះ​មោគ្គល្លាន​ ​បានឃើញ​គោបាល​ទេវបុត្ត​ ​ក្នុង​វិមាន​ដ៏​ខ្ពស់​ ​តាំងនៅ​អស់​កាលយូរ​ ​ទើប​សួរ​ថា​ ​អ្នកមាន​គ្រឿង​អាភរណៈ​ ​សម្រាប់​ដៃ​ពាក់​ហើយ​ ​ជា​អ្នកមាន​យស​ ​រុងរឿង​ក្នុង​ទិព្វវិមាន​ ​ដូច​ចន្ទ​ទេវបុត្ត​ ​ពិណ​ជា​ទិព្វ​លាន់ឮ​ពីរោះ​ ​មាន​ទិព្វ​កញ្ញា​ ​៨​ ​នាក់​ ​៨ដង​ ​(​៦៤​)​ ​បាន​ហាត់​ហើយ​ ​មាន​រូបល្អ​ ​ត្រាច់ចរ​ទៅ​ក្នុង​ឋាន​ត្រៃត្រឹង្ស​ ​ដ៏​ឱឡារិក​ ​រាំច្រៀង​ ​រីករាយ​សប្បាយ​ ​អ្នក​ដល់​នូវ​ឫទ្ធិ​នៃ​ទេវតា​ ​ជា​បុគ្គល​មាន​អានុភាព​ច្រើន​ ​អ្នក​កាល​កើតជា​មនុស្ស​ ​តើ​បាន​ធ្វើ​បុ​ណ្យ​អី្វ​ ​អ្នកមាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​អ្នក​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​តើ​ដោយ​បុ​ណ្យ​អី្វ​។​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636866338691735726
ទៅកាន់ទំព័រ៖