ព្រះត្រៃបិដក ភាគ ៥៥
ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តរីករាយ។បេ។ ផលនៃកម្មនេះថា
ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស បានប្រមូលមេគោទាំងឡាយ របស់ជនដទៃឃ្វាល លំដាប់នោះ សមណៈ (១អង្គ) មកកាន់សំណាក់ខ្ញុំ ពួកគោសោត ក៏បានស្ទុះទៅប្រុងនឹងស៊ីសណ្តែកបាយ (របស់ជនដទៃ) បពិត្រលោកម្ចាស់ដ៏ចំរើន ក្នុងកាលនោះ ខ្ញុំគិតយ៉ាងនេះថា អាត្មាអញធ្វើនូវកិច្ចទាំងពីរ ២ ដង ក្នុងថ្ងៃនេះ បពិត្រលោកម្ចាស់ដ៏ចំរើន លំដាប់នោះ ខ្ញុំបាននូវធម្មសញ្ញាដោយឧបាយប្រាជ្ញាហើយ ក៏បោះនូវនំសណ្តែក ក្នុងកាលនោះទៀត ខ្ញុំនោះក៏ស្ទុះទៅកាន់ចំការសណ្តែកដោយរួសរាន់ ឯពួកគោ ក៏ជាន់កាច់បំបាក់ចំការសណ្តែកចាស់ ដែលជាទ្រព្យម្ចាស់គេនោះ ក៏ក្នុងចំការចាស់នោះសោត មានពស់វែកមានពិសកាច ស្ទុះមកចឹកជើងរបស់ខ្ញុំ ដែលកំពុងដើររួសរាន់ នៅមានស្មារតីចាំបាន ខ្ញុំនោះ ជាអ្នកត្រូវទុក្ខបៀតបៀនដោយរឿងកី្ត
ID: 636866338973121821
ទៅកាន់ទំព័រ៖