ព្រះត្រៃបិដក ភាគ ៥៥

​ភិក្ខុ​បាន​ស្រាយ​នំ​ដែល​ថ្មោង​នោះ​ ​ហើយ​ប្រទាន​នំ​ឲ្យ​ ​ដោយ​សេ​ចកី្ត​អនុគ្រោះ​ដល់​ខ្ញុំ​ ​លំដាប់នោះ​ ​ខ្ញុំ​ក៏​ធ្វើ​មរណកាល​ ​ច្យុត​ចាក​មនុស្ស​ ​មក​កើតជា​ទេវតា​ ​(​ក្នុង​ទេវលោក​នេះ​)​ ​ខ្ញុំ​បាន​ធ្វើអំពើ​ជាកុសល​នោះ​ឯង​ ​ទើប​ខ្ញុំ​បាន​ទទួល​នូវ​កម្ម​ជា​សុខ​ដោយខ្លួនឯង​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លោកម្ចាស់​អនុគ្រោះ​ហើយ​ក្រៃពេក​ ​ខ្ញុំ​សូម​ថ្វាយបង្គំ​ចំពោះ​លោកម្ចាស់​ ​ដោយ​ក​ត​ញ្ញុ​ភាព​ ​អ្នកប្រាជ្ញ​ដទៃ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ជា​អ្នកមាន​សេ​ចកី្ត​អនុគ្រោះ​ដូច​លោកម្ចាស់​ ​មិន​មាន​ឡើយ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លោកម្ចាស់​អនុគ្រោះ​ក្រៃពេក​ ​ខ្ញុំ​សូម​ថ្វាយបង្គំ​ចំពោះ​លោកម្ចាស់​ ​ដោយ​ក​ត​ញ្ញុ​ភាព​ ​អ្នកប្រាជ្ញ​ដទៃ​ក្នុង​លោក​នេះ​ ​ឬ​ក្នុង​លោកខាងមុខ​ ​ជា​អ្នកមាន​សេ​ចកី្ត​អនុគ្រោះ​ដូច​លោកម្ចាស់​ ​មិន​មាន​ឡើយ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លោកម្ចាស់​អនុគ្រោះ​ក្រៃពេក​ ​ខ្ញុំ​សូម​ថ្វាយបង្គំ​ចំពោះ​លោកម្ចាស់​ ​ដោយ​ក​ត​ញ្ញុ​ភាព​។​

​ចប់​ ​គោបាល​វិមាន​ ​ទី៦​។​

ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636866339192554372
ទៅកាន់ទំព័រ៖