ព្រះត្រៃបិដក ភាគ ៥៥
ខ្ញុំជាសេះឈ្មោះកណ្ឋកៈ ជាសហជាត (កើតដំណាលគ្នា) នឹងព្រះរាជបុត្រនៃព្រះបាទសុទ្ធោទនៈ ក្នុងក្រុងកបិលព័ស្តុ ជាបូរីដ៏ឧត្តមរបស់ពួកសក្យៈ ក្នុងកាលដែលព្រះរាជបុត្តនោះ ទ្រង់ចេញទៅដើម្បីសម្មាសម្ពោធិញ្ញាណ នាមជ្ឈិមយាមនៃរាត្រី ទ្រង់ទះខ្ញុំត្រង់ភ្លៅ ដោយព្រះហស្តដ៏ទន់ មានព្រះនខាក្រហមរុងរឿង ហើយទ្រង់ត្រាស់ថា នែសំឡាញ់ អ្នកចូរនាំយើងទៅ បើយើងបានដល់នូវសម្ពោធិញ្ញាណដ៏ឧត្តមហើយ នឹងចម្លងសត្វលោក (ចាកសង្សារវដ្ត) កាលខ្ញុំឮព្រះតម្រាស់នោះ សេចកី្តរីករាយដ៏មានកំឡាំង ក៏កើតឡើងដល់ខ្ញុំ ខ្ញុំមានចិត្តខ្ពស់ មានចិត្តរីករាយ បានទទួលយល់ព្រមក្នុងកាលនោះ ខ្ញុំដឹងថា សក្យបុត្តដ៏មានយសធំ ទ្រង់ជិះខ្ញុំហើយ មានចិត្តខ្ពស់ មានចិត្តរីករាយ (ម្តងទៀត) ទើបនាំបុរសដ៏ឧត្តម ទៅឰដ៏ខាងក្រៅ លុះទៅកន្លងដែននៃបុគ្គលដទៃរួចហើយ កាលថ្ងៃរះឡើង សក្យបុត្តក៏លះចោលខ្ញុំ និងឆន្នអាមាត្យ ទ្រង់មិនអាល័យ ចៀសចេញទៅ ខ្ញុំលិទ្ធព្រះបាទារបស់សក្យបុត្តនោះ ដែលមានព្រះនខាក្រហមដោយអណ្តាត ខ្ញុំយំ ក្រឡេកមើលព្រះមហាវីរៈ ដែលស្តេចកំពុងយាងទៅ លុះខ្ញុំមើលមិនឃើញសក្យបុត្តអ្នកមានសិរីនោះ
ID: 636866340352530719
ទៅកាន់ទំព័រ៖