ព្រះត្រៃបិដក ភាគ ៥៥

​សម​ដោយ​ព្រះអាទិត្យ​ ​និង​ព្រះចន្ទ​នោះ​ ​ជាគូ​នៃ​កង់​។​
 (​ព្រាហ្មណ៍​និយាយ​ថា​)​ ​ម្នាល​មាណព​ ​អ្នកណា​ប្រាថ្នា​នូវ​របស់​ដែល​មិន​គួរ​ប្រាថ្នា​ ​អ្នកនោះ​ ​ចំជា​ល្ងង់​មែន​ ​ខ្ញុំ​សំគាល់​ថា​ ​អ្នក​នឹង​ស្លាប់​ ​អ្នក​ពិតជា​មិនបាន​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ឡើយ​។​
 (​មាណព​ឆ្លើយ​ថា​)​ ​ការ​ចរ​ទៅ​ ​និង​ចរ​មក​ ​(​នៃ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ទាំងពីរ​)​ ​កី្ត​ ​វណ្ណធាតុ​ ​(​ការ​ទ្រទ្រង់​នៃ​រស្មី​)​ ​កី្ត​ ​រមែង​ប្រាកដ​ក្នុង​វិថី​ទាំងពីរ​ ​បុគ្គល​អ្នកធ្វើ​មរណកាល​ទៅកាន់​លោកខាងមុខ​ ​រមែង​មិន​ប្រាកដ​ឡើយ​ ​បណ្តា​យើង​ទាំងពីរ​ ​ជា​អ្នក​កំពុង​កន្ទក់កន្ទេញ​ ​ក្នុង​ទីនេះ​ ​តើ​អ្នកណា​ល្ងង់​ជាង​។​
 (​ព្រាហ្មណ៍​និយាយ​ថា​)​ ​ម្នាល​មាណព​ ​អ្នក​និយាយចំ​ជា​ពិតមែនហើយ​ ​បណ្តា​យើង​ទាំងពីរ​នាក់​ ​ជា​អ្នក​កំពុង​កន្ទក់កន្ទេញ​ ​ខ្ញុំ​ឯង​ជា​បុគ្គល​ល្ងង់​ជាង​ ​(​ព្រោះ​)​ ​ខ្ញុំ​ប្រាថ្នា​នូវ​កូនប្រុស​ដែល​ធ្វើ​មរណកាល​ ​ទៅកាន់​លោកខាងមុខ​ហើយ​ ​ដូច​ទារក​ ​យំទារ​នូវ​ព្រះចន្ទ​ ​ដូច្នោះ​ដែរ​។​
 អ្នក​បាន​ស្រោចស្រព​នូវ​ខ្ញុំ​ ​ដែល​ភ្លើង​ ​គឺ​សេ​ចកី្ត​សោក​កំពុង​ឆេះ​សព្វ​ ​ឲ្យ​ស្ងប់​រម្ងាប់​ ​ញុំាង​សេ​ចកី្ត​ក្រវល់ក្រវាយ​ទាំងពួង​ ​ឲ្យ​រលត់​បាន​ ​ដូច​បុគ្គល​យក​ទឹក​ស្រោច​ភ្លើង​កំពុង​ឆេះ​ ​នូវ​ឆ្នាំង​ខ្លាញ់​
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 636866341711528449
ទៅកាន់ទំព័រ៖