ព្រះត្រៃបិដក ភាគ ៥៥

​អ្នកណា​ ​បាន​បន្ទោបង់​នូវ​សេ​ចកី្ត​សោក​ព្រោះ​កូន​ ​ចំពោះ​ខ្ញុំ​ដែល​មាន​សោក​កំពុង​គ្រប​សង្កត់​ ​អ្នកនោះ​ឈ្មោះថា​ ​បាន​ដល់​នូវ​កូនសរ​ ​គឺ​សេ​ចកី្ត​សោក​ ​ដែល​អាស្រ័យ​នូវ​ហ្ឫទ័យ​របស់ខ្ញុំ​ ​ខ្ញុំ​នោះ​ ​ជា​អ្នកមាន​កូនសរ​ ​គឺ​សេ​ចកី្ត​សោក​ដក​ហើយ​ ​ខ្ញុំ​ជា​អ្នកមាន​ចិត្តត្រជាក់​ហើយ​ ​មានទុក្ខ​រលត់​ហើយ​ ​ម្នាល​មាណព​ ​ខ្ញុំ​លែង​សោក​ស្តាយ​ ​លែង​យំទួញ​ហើយ​ ​ព្រោះ​បាន​ស្តាប់​នូវ​ពាក្យ​របស់​អ្នក​ ​អ្នកជា​ទេវតា​ឬ​ ​ឬ​ជា​គន្ធព្វ​ ​ឬមួយ​ជា​ព្រះឥន្ទ្រ​ ​បាន​បំពេញ​ទាន​ក្នុង​កាលមុន​ ​អ្នក​ជា​អី្វ​ ​ជា​កូន​របស់​អ្នកណា​ ​យើង​នឹង​ស្គាល់​អ្នក​ដូចម្តេច​បាន​។​
 (​មាណព​ឆ្លើយ​ថា​)​ ​អ្នក​បាន​ដុត​កូន​ណា​ ​ដោយខ្លួនឯង​ ​ក្នុង​ទី​បូជាសព​ ​(​ឈាបនដ្ឋាន​)​ ​ហើយ​កន្ទក់កន្ទេញ​ផង​ ​យំទួញ​ផង​ ​កូន​នោះ​ ​គឺ​ខ្ញុំ​ហ្នឹងឯង​ ​ធ្វើ​នូវ​កុសលកម្ម​ ​បាន​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​តា​វតឹ្តង្ស​។​
 ​(​ព្រាហ្មណ៍​សួរ​ថា​)​ ​កាល​អ្នកឲ្យ​ទាន​តិច​ ​ឬ​ច្រើន​ក្នុង​ផ្ទះ​របស់​ខ្លួ​នកី្ត​ ​ឬក៏​រក្សា​នូវ​ឧបោសថកម្ម​ ​ប្រាកដ​ដូ​ច្នោះ​កី្ត​ ​ខ្ញុំ​មិនបាន​ឃើញ​ ​អ្នក​ទៅកាន់​ទេវលោក​ ​តើ​ដោយ​បុណ្យ​ ​អី្វ​។​
 (​មាណព​ឆ្លើយ​ថា​)​ ​ខ្ញុំ​ជា​អ្នកមាន​អាពាធ​ ​ឈឺធ្ងន់​ ​ដល់​នូវ​សេ​ចកី្ត​ទុក្ខ​ ​មាន​រូប​ក្តៅក្រហាយ​ជានិច្ច​ ​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636866342025796424
ទៅកាន់ទំព័រ៖