ព្រះត្រៃបិដក ភាគ ៥៥

​ខ្ញុំ​បានឃើញ​ព្រះពុទ្ធ​ ​ព្រះអង្គ​មាន​ធូលី​ ​គឺ​កិលេស​ទៅ​ប្រាស​ហើយ​ ​មាន​សេ​ចកី្ត​សង្ស័យ​ឆ្លងផុត​ហើយ​ ​មានដំណើរ​ល្អ​ ​មាន​បញ្ញា​មិន​ថយថោក​ ​ខ្ញុំ​នោះ​ ​មានចិត្ត​រីករាយ​ ​ជ្រះថ្លា​បាន​ធ្វើ​អញ្ជលី​ចំពោះ​ព្រះ​តថាគត​ ​លុះ​ខ្ញុំ​បាន​ធ្វើកុសល​កម្ម​នោះ​ហើយ​ ​ក៏បាន​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​តាវត្តឹង្ស​។​
 (​ព្រាហ្មណ៍​និយាយ​ថា​)​ ​អើហ្ន៎​ ​អស្ចារ្យ​ណាស់​ ​ចំឡែក​ណាស់​ ​ផល​នៃ​អញ្ជលិកម្ម​ ​ដល់​ម៉្លេះ​តើ​ ​អើ​ខ្ញុំ​ក៏​មានចិត្ត​រីករាយ​ ​មានចិត្ត​ជ្រះថ្លា​ដែរ​ ​សូម​ដល់​នូវ​ព្រះពុទ្ធ​ ​ជាទី​រឭក​ ​ក្នុងថ្ងៃនេះ​ឯង​។​
 (​មាណព​ឆ្លើយ​ថា​)​ ​អ្នក​ចូរ​មានចិត្ត​ជ្រះថ្លា​ ​ដល់​នូវ​ព្រះពុទ្ធ​ផង​ ​ព្រះធម៌​ផង​ ​ព្រះសង្ឃ​ផង​ ​ជាទី​រឭក​ ​ក្នុងថ្ងៃនេះ​ចុះ​ ​អ្នក​ចូរ​សមាទាន​នូវ​សិក្ខាបទ​ទាំង​ ​៥​ ​កុំឲ្យដាច់​ ​កុំ​ឲ្យ​ធ្លុះធ្លាយ​ដូច្នោះ​ចុះ​ ​ចូរ​វៀរចាក​ការ​សម្លាប់សត្វ​យ៉ាង​ឆាប់​ផង​ ​ចូរ​វៀរបង់​នូវ​ការ​កាន់​យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ​ក្នុង​លោក​ផង​ ​កុំ​ផឹក​នូវ​ទឹកស្រវឹង​ផង​ ​កុំ​ពោល​នូវ​ពាក្យ​កុហក​ផង​ ​ចូរ​ជា​អ្នក​សន្តោស​ដោយ​ប្រពន្ធ​របស់​ខ្លួន​ផង​។
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636866342255169543
ទៅកាន់ទំព័រ៖