ព្រះត្រៃបិដក ភាគ ៥៥

 ​(​ព្រាហ្មណ៍​ពោល​ថា​)​ ​បពិត្រ​អ្នក​ដែលគេ​គប្បី​បូជា​ ​អ្នក​ប្រាថ្នា​នូវ​សេ​ចកី្ត​ចំរើន​ដល់​ខ្ញុំ​ ​បពិត្រ​ទេវតា​ ​អ្នក​ប្រាថ្នា​នូវ​ប្រយោជន៍​ដល់​ខ្ញុំ​ ​ខ្ញុំ​នឹង​ធ្វើតាម​ពាក្យ​របស់​អ្នក​ ​អ្នកជា​អាចារ្យ​របស់ខ្ញុំ​ ​ខ្ញុំ​សូម​ដល់​នូវ​ព្រះពុទ្ធ​ជាទី​រលឹក​ផង​ ​សូម​ដល់​នូវ​ព្រះធម៌​ ​ជាទី​រលឹក​ផង​ ​សូម​ដល់​នូវ​ព្រះសង្ឃ​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​របស់​ជន​ ​និង​ទេវតា​ ​ជាទី​រលឹក​ផង​ ​ខ្ញុំ​វៀរចាក​ការ​សម្លាប់សត្វ​យ៉ាង​ឆាប់​ផង​ ​វៀរបង់​នូវ​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ក្នុង​លោក​ផង​ ​មិន​ផឹកទឹក​ស្រវឹង​ផង​ ​មិន​ពោល​ពាក្យ​កុហក​ផង​ ​សន្តោស​ដោយ​ប្រពន្ធ​របស់​ខ្លួន​ផង​។​

​ចប់​ ​មដ្ឋ​កុណ្ឌ​លិ​វិមាន​ ​ទី៩​។​


​សេរិ​ស្ស​កវិ​មាន​ ​ទី១០​


 [​៨៤​]​ ​(​ធម្មសង្គាហកត្ថេរ​ទាំងឡាយ​សំដែង​ថា​)​ ​ការប្រជុំ​នៃ​ទេវតា​ ​និង​ពាណិជ​ទាំងឡាយ​ ​ឰដ៏​ផ្លូវ​ព្រៃ​ណា​ ​ក្នុង​កាលណា​ ​កាលនោះ​ ​អ្នក​ទាំងឡាយ​ចូរ​ស្តាប់​ ​(​នូវ​ការប្រជុំ​ឰដ៏​ផ្លូវ​ក្នុង​ព្រៃ​នោះ​ចុះ​)​ ​អ្នក​ទាំងអស់គ្នា​ ​ចូរ​ស្តាប់​នូវ​សុភាសិត​នោះ​ ​ដោយ​ប្រការ​ដូចម្តេច​ផង​ ​ដោយ​ប្រការ​ដទៃ​ផង​ ​ស្តេច​ណា​ ​ព្រះនាម​បា​យាសិ​ ​បាន​ទៅ​កើតជា​មួយ​នឹង​ភុម្មទេវតា​ទាំងឡាយ​ ​ជា​អ្នកមាន​យស​ ​ស្តេច​នោះ​ ​រីករាយ​ក្នុង​វិមាន​របស់​ខ្លួន​ ​លោក​មិនមែន​ជា​មនុស្ស​ទេ​ ​តែ​បាន​ពោល​នឹង​ពួក​មនុស្ស​។​
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 636866342565047267
ទៅកាន់ទំព័រ៖