ព្រះត្រៃបិដក ភាគ ៥៥

 ​(​ទេវបុត្ត​ពោល​ថា​)​ ​នែ​មនុស្ស​ទាំងឡាយ​ ​អ្នក​ភ័យ​ចំពោះ​ផ្លូវវៀច​ ​អ្នកមាន​ចិត្ត​ខូច​ហើយ​ ​(​វង្វេងផ្លូវ​)​ ​ក្នុង​ព្រៃ​ជាទី​រង្កៀស​ ​ជា​កន្លែង​ត្រាច់​ទៅ​នៃ​អមនុស្ស​ ​ជា​ផ្លូវ​កន្តារ​ ​ឥតមាន​ទឹក​ ​ឥតមាន​បាយ​ ​ពាក់កណ្តាល​នៃ​ព្រៃធំ​ ​ដែល​បុគ្គល​ដើរទៅ​បាន​ដោយ​កម្រ​ណាស់​ ​ផ្លែឈើ​ ​និង​មើម​ឈើ​ទាំងឡាយ​ ​ក្នុង​ផ្លូវ​កន្តារ​នេះ​ ​មិន​មាន​ទេ​ ​វត្ថុ​សម្រាប់​ដុត​ឲ្យ​ឆេះ​ ​ក៏​មិន​មាន​ ​ភិក្ខាហារ​ ​តើ​នឹង​មាន​មក​ពីណា​ ​ក្នុង​ផ្លូវ​ខ្សាច់​នេះ​ ​វៀរលែងតែ​អាចម៍ដី​ ​និង​ដីខ្សាច់​ទាំងឡាយ​ ​ដ៏​ក្តៅក្រហាយ​ ​កាច​អាក្រក់​ចេញ​ ​ទីនេះ​ជាទី​ទួល​ក្តៅ​ ​ប្រាកដ​ស្មើដោយ​អំបែង​ដែក​ដ៏​ក្តៅ​ ​មិន​មាន​សេ​ចកី្ត​ចំរើន​ ​ស្មើដោយ​បរលោក​ ​គឺ​នរក​ ​ផែនដី​នេះ​ ​ជាទី​នៅ​នៃ​ពួក​បិសាច​អាក្រក់​ ​ជា​របស់​ចាស់​ ​ប្រទេស​នៃ​ផែនដី​ ​ប្រាកដ​ស្មើដោយ​ប្រទេស​ដែល​ពួក​ឥសី​ផ្តាសា​ហើយ​ ​ក៏​អ្នក​ទាំងឡាយ​ប្រាថ្នា​របស់​អី្វ​ ​ដោយហេតុ​ដូចម្តេច​ ​បាន​ជា​ចូល​មកកាន់​ប្រទេស​នេះ​ ​មិន​ពិចារណា​ ​(​រកទោស​ ​និង​អានិសង្ស​)​ ​ដោយ​រហ័ស​សិន​ ​ឬមួយ​អ្នក​ទាំងឡាយ​ ​ចូល​មកកាន់​ប្រទេស​នេះ​ ​ព្រោះ​លោភ​ ​ឬ​ព្រោះ​ភ័យ​ ​ឬ​ព្រោះ​វង្វេងផ្លូវ​។​
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 636866342768598910
ទៅកាន់ទំព័រ៖