ព្រះត្រៃបិដក ភាគ ៥៥

 ​(​ទេវបុត្ត​និយាយ​ថា​)​ ​អ្នក​ទាំងឡាយ​ ​ឆ្លង​បាន​ដោយ​ក្រ​ ​ទៅកាន់​ត្រើយ​សមុទ្រ​ខាងនាយ​ផង​ ​កាន់​ព្រៃ​នេះ​ផង​ ​កាន់​ផ្លូវ​ស្នួ​រដែ​ល​គេ​ចង​ដោយ​វល្លិ​ ​និង​ផ្តៅ​ផង​ ​កាន់​ផ្លូវ​ប្រកបដោយ​សេ​ចកី្ត​រង្កៀស​ផង​ ​កាន់​ស្ទឹង​ទាំងឡាយ​ ​របស់​ភ្នំ​ទាំងឡាយ​ ​ដែល​ទៅ​បាន​ដោយ​កម្រ​ផង​ ​កាន់​ទិស​ទាំងឡាយ​ដ៏​ច្រើន​ ​(​យ៉ាងនេះ​)​ ​ព្រោះហេតុតែ​ភោគៈ​ ​កាល​អ្នក​ចេញទៅ​កាន់​ដែន​របស់​ស្តេច​ទាំងឡាយ​ដទៃ​ ​អ្នក​សំឡឹង​ឃើញ​ពួក​មនុស្ស​អ្នក​នៅក្នុង​ប្រទេស​ផ្សេងគ្នា​ ​នែអ្នក​ទាំងឡាយ​ ​ហេតុ​អស្ចារ្យ​ណា​ ​ដែល​អ្នក​ទាំងឡាយ​ឮ​ហើយ​ ​ឬ​ឃើញ​ហើយ​ ​ពួក​យើង​ឮ​នូវ​ហេតុ​អស្ចារ្យ​នោះ​ ​(​ក្នុង​សំណាក់​)​ ​នៃ​អ្នក​ទាំងឡាយ​។​
 (​ពួក​ពាណិជ​និយាយ​ថា​)​ ​នែ​ទេវ​កុមារ​ ​ហេតុ​អស្ចារ្យ​ជាង​នេះ​ទៅទៀត​ ​ពួក​យើង​ ​មិនដែល​ឮ​ទេ​ ​ទាំង​មិនដែល​ឃើញ​ឡើយ​ ​ពួក​យើង​ឃើញ​នូវ​អ្នក​ ​និង​វិមាន​ទាំងអស់​ដែល​កន្លង​នូវ​សម្បតិ្ត​ជា​របស់​មនុស្ស​ ​មិនមែន​ជា​មនុស្ស​ ​មាន​វណ្ណៈ​មិន​ថោកទាប​ ​ក៏​រីករាយ​ ​រមែង​ឆ្អែតចិត្ត​ ​ស្រះ​បោក្ខរណី​ទាំងឡាយ​ ​ឰដ៏​អាកាស​ ​រមែង​ហូរចេញ​ ​ឈូកស​ទាំងឡាយ​ជាច្រើន​ ​មាន​ផ្កា​ច្រើន​ ​ទាំង​ពួក​ឈើ​ទាំងនោះ​ ​ក៏​ប្រកបដោយ​ផ្លែ​ជានិច្ច​ ​ក្លិនក្រអូប​ក្រៃលែង​ ​តែង​ផ្សាយ​ចេញទៅ​ ​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636866343165301600
ទៅកាន់ទំព័រ៖