ព្រះត្រៃបិដក ភាគ ៥៥

​សសរ​ទាំងឡាយ​ ​ជា​វិការៈ​នៃ​កែវពិទូរ្យ​ ​មាន​កំពស់​ ​១០០​ ​ហត្ថ​ ​មាន​បណ្តោយ​ដ៏​វែង​ ​ជា​វិការៈ​នៃ​ថ្ម​កែវ​ព​ពាឡ​ ​និង​ថ្មកែវ​ផលិក​ ​ព្រមទាំង​កែវ​ពព្រុះ​ ​និង​កែវមណី​ ​មាន​ពណ៌ក្រហម​ ​សសរ​ទាំងនេះ​ ​ជា​វិការៈ​នៃ​កែវ​មណិជោតិរស​ ​វិមាន​ ​(​របស់​អ្នក​)​ ​នេះ​ល្អ​ ​មាន​សសរ​រាប់ពាន់​ ​មាន​អានុភាព​ថ្លឹង​មិនបាន​ ​ក្នុង​ខាងលើ​នៃ​សសរ​ទាំងនោះ​ ​ជា​វិមាន​ប្រកបដោយ​កែវ​ ​(​ផ្សេង​ៗ​)​ ​លាយ​ដោយ​ផែន​មាសស្រួយ​ ​ប្រក់​ដោយ​ផ្ទាំង​កែវ​ ​មាន​រស្មី​ ​(​ផ្សេង​ៗ​)​ ​ដ៏​ល្អ​ ​វិមាន​ ​(​របស់​អ្នក​)​ ​នេះ​ ​វិសេស​ដូច​ដុំ​មាស​ជម្ពោនទ​ ​ប្រទេស​នៃ​ ​(​វិមាន​នោះ​)​ ​ក៏​រលីង​ស្អាត​ ​ប្រកបដោយ​ប្រាសាទ​ ​និង​កាំជណ្តើរ​ដ៏​មាំមួន​ផង​ ​ល្អ​ផង​ ​មាន​លំនាំ​ស្រ​ដៀង​ៗ​ ​គ្នា​ ​គួរ​ក្រឡេក​មើល​ក្រៃពេក​ ​ជាទី​គាប់ចិត្ត​ ​បាយ​ ​និង​ទឹក​ដ៏​ច្រើន​ ​(​តែង​មាន​)​ ​ក្នុង​ខាងក្នុង​នៃ​វិមាន​ ​ជា​វិការៈ​នៃ​កែវ​ ​អ្នកមាន​ពួក​ស្រី​អប្សរ​ហែហម​ ​កងរំពង​ដោយ​សម្ភោរ​ ​ស្គរធំ​ ​និង​ ​តូរ្យតន្ត្រី​ ​អ្នកផង​រមែង​ថ្វាយបង្គំ​ ​ដោយ​ការថ្វាយបង្គំ​ជាទី​សរសើរ​ ​អ្នកនោះ​ជា​អ្នក​ភ្ញាក់រឭក​ដោយ​ពួក​នាង​នារី​ ​
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 636866343343151772
ទៅកាន់ទំព័រ៖