ព្រះត្រៃបិដក ភាគ ៥៥

​វិមាន​ជាទី​គាប់ចិត្ត​នេះ​ ​ខ្ញុំ​បាន​ដោយ​កម្ម​មិន​លាមក​ ​ដោយ​បុណ្យ​របស់​ខ្លួន​ទេតើ​។​
 ​ពួក​ឈ្មួញ​រទេះ​សួរ​ថា​ ​វ័ត​របស់​អ្នក​ ​តើ​ដូចម្តេច​ ​មួយទៀត​ ​ព្រហ្មចរិយៈ​របស់​អ្នក​ ​តើ​ដូចម្តេច​ ​នេះ​ជា​ផល​នៃ​កម្ម​ដូចម្តេច​ ​ដែល​អ្នក​សន្សំ​ល្អ​ហើយ​ ​វិមាន​នេះ​ ​អ្នក​បាន​ដោយ​ប្រការ​ដូចម្តេច​។​
 (​ទេវបុត្ត​ឆ្លើយ​ថា​)​ ​ដើមឡើយ​ ​ខ្ញុំ​ឈ្មោះ​បា​យាសិ​ ​សោយរាជ្យ​ក្នុង​ដែន​កោសល​ ​ក្នុង​កាលណា​ ​ខ្ញុំ​ជា​អ្នកមាន​នត្ថិ​ក​ទិ​ដិ្ឋ​ផង​ ​មាន​សេ​ចកី្ត​កំណាញ់ស្វិត​ស្វាញ​ផង​ ​មាន​បាបធម៌​ផង​ ​ជា​ឧច្ឆេទវាទី​ផង​ ​ក្នុង​កាលនោះ​ ​មាន​សមណៈ​ឈ្មោះ​កុមារ​កស្សប​ ​ជា​ពហុស្សូត​ ​មានសំដី​វិចិត្ត​លើសលុប​ ​ក្នុង​កាលនោះ​ ​ព្រះ​ថេរៈ​នោះ​ ​បាន​សំដែង​ធម្មកថា​ចំពោះ​ខ្ញុំ​ ​បាន​ដក​ភើច​ចោល​នូវ​ចំរូង​ ​គឺ​ទិ​ដិ្ឋ​របស់ខ្ញុំ​ ​លុះ​ខ្ញុំ​ស្តាប់​ធម្មកថា​របស់​លោក​ហើយ​ ​បាន​ប្តេជ្ញា​ខ្លួន​ជា​ឧបាសក​ ​វៀរចាក​បាណាតិបាត​ផង​ ​វៀរបង់​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ក្នុង​លោក​ផង​ ​
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636866343843080367
ទៅកាន់ទំព័រ៖