ព្រះត្រៃបិដក ភាគ ៥៥
មិនផឹកទឹកស្រវឹងផង មិនពោលពាក្យកុហកផង ជាអ្នកត្រេកអរត្រឹមតែប្រពន្ធរបស់ខ្លួនផង នោះជាវ័តរបស់ខ្ញុំ ជាព្រហ្មចរិយៈរបស់ខ្ញុំ នេះជាផលនៃកម្មនោះ ដែលខ្ញុំសន្សំល្អហើយ វិមានដែលខ្ញុំបានហើយនេះ ដោយបុញ្ញកម្មនេះឯង ជាអំពើមិនលាមក។
(ពួកពាណិជពោលថា) បានឮមកថា ពួកនរជន អ្នកប្រកបដោយបញ្ញា តែងពោលពាក្យពិត ពាក្យរបស់បណ្ឌិតទាំងឡាយ មិនឃ្លៀងឃ្លាត បុគ្គលអ្នកមានបុញ្ញកម្ម ទៅក្នុងទីណាៗ ប្រាថ្នាបានតាមចំណង់ រមែងរីករាយក្នុងទីនោះៗ សេចកី្តសោក និងសេចកី្តខ្សឹកខ្សួល ការសម្លាប់ ការចង និងសេចកី្តសៅហ្មងគ្រប់យ៉ាង មាននៅក្នុងទីណាៗ បុគ្គលមានកម្មដ៏លាមក ទៅក្នុងទីនោះៗ រមែងមិនរួចចាកទុគ្គតិ ក្នុងកាលម្តងឡើយ ទេវជន (របស់អ្នក) មានសភាពងេងងោង ដូចជាទឹកល្អក់ ដែលកើតអំពីភក់ ក្នុងមួយស្របក់នេះ នែទេវកុមារ សេចកី្តទោមនស្ស កើតមានដល់ជនជាបរិសទ្យនេះផង ដល់អ្នកផង តើព្រោះហេតុដូចម្តេចហ្ន៎។
ID: 636866344045401939
ទៅកាន់ទំព័រ៖